Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហ្គានីស្ថាន ៖ បំផ្ទុះ​គ្រាប់បែក​ខាងក្រៅ​ពហុកីឡាដ្ឋាន ផ្តាច់​ជីវិត​មនុស្ស ១៣​នាក់ និង​របួស​ជិត ៤០​នាក់​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង ៣៥​នាក់​ទៀត​រងរបួស នៅក្នុង​​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ឡាន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។ ​​នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​។​

​ហេតុ​ការណ៏​បំផ្ទុះ​គ្រាប់បែក​នេះ​កើតឡើង​ខា​ង​ក្រៅ​ពហុកីឡាដ្ឋាន​ស្ថិតក្នុង​ទីក្រុង Lashkar Gah នៃ​ខេត្ត Helmand​។ ជនរងគ្រោះ​ទាំងអស់​គឺជា​ជន​ស៊ីវិល​។​

​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​កក្រើក​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​មាន​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​ស្ថិត​ក្នុង​រដ្ឋធានី​កា​បុល បណ្តាល​ឲ្យ​​មនុស្ស ៣៩​នាក់​ស្លាប់​។​

​រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម​ណា​ចេញមុខ​អះអាង​ពី​ការវាយប្រហារ​នោះ​ឡើយ​៕ សុភ័ក្ត្រ

spot_img
×