Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសកំពុង​​រក​មុខ​​ពួក​​​​លេង​​ល្បែង​​​ភ្នាល់​ចាក់លុយ​​ឲ្យ​​ឆ្កែ​៣​ក្បាល​ វាយ​ប្រហារ​​ជ្រូកព្រៃ​១ក្បាល ស្រែ​ករោទ៍​​ពេញ​ក្នុង​ដីចម្ការ (មានវីដេអូ)

spot_img

​ពួក​អ្នកលេង​ល្បែងភ្នាល់​លុយ «​ប្រជល់​សត្វ​ប្រយុទ្ធ​ស៊ីសាច់​ហុច​ឈាម​គ្នា​» មួយក្រុម នៅក្នុង​ប្រទេស​វៀតណាម បាន​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្កែ​៣​ក្បាល ព្រួត​វាយប្រហារ​សត្វ​ជ្រូកព្រៃ​១​ក្បាល​យ៉ាង​សាហាវ ស្ថិតនៅក្នុង​ដីចម្ការ​មួយកន្លែង ក្នុង​ទីក្រុង​ហាណ​យ ។

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ជ្រូកព្រៃ​១​ក្បាល ត្រូវបាន​ម្ចាស់​របស់​វា​ព្រលែង​ចេញពី​ទ្រុង ខណៈ​ម្ចាស់​ឆ្កែ​ម្ខាង​ទៀត កំពុង​រង់ចាំ ។ គ្រាន់តែ​ព្រលែង​ពី​ដៃ​ភ្លាម សត្វ​ឆ្កែ​៣​ក្បាល​ដែល​ហាក់ដូច​ចងគំនុំ​ពី​កាលណា បាន​ស្ទុះ​ទៅ​វាយប្រហារ​ជ្រូកព្រៃ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​វា​រត់​យក​ប្រាស​អាយុ ប៉ុន្តែ ដោយ​ពុំ​អាច​រត់​ទៅណា​រួច ជ្រូក​នេះ​ក៏បាន​វាយបក​ដោះ​ទាល់​នៅ​នឹង «​អ្នក​វាយប្រហារ​» របស់ខ្លួន ស្ថិតក្នុង​សម្រែក​ឈឺចាប់​យ៉ាង​ខ្លាំងក្លា​តែម្តង ។​

​ដោយ​ពុំ​អាច​ប្រយុទ្ធ​តតាំង​នឹង​សត្រូវ​ដ៏​កំណាច​ទាំង​៣​បាន ជ្រូកព្រៃ​នេះ​បាន​បន្ត​រត់ចេញ​ទាំង​រងរបួស​ឆ្លេរ​ឆ្លា ក្នុង​ក្តី​អស់សង្ឃឹម ខណៈ​ហ្វូងមនុស្ស​យ៉ាងច្រើន​កុះករ​សម្រុកចូល​ថត​វីដេអូ នៃ​ទិដ្ឋភាព​វាយប្រហារ​រវាង​សត្វ​និង​សត្វ​ដ៏​ឃោរឃៅ​នេះ និង​នាំគ្នា​ស្រែក​ហ៊ោសប្បាយ​ឡើង​កងរំពង​ពេញ​ដីចម្ការ​តែម្តង ។​

​ទោះយ៉ាងណា យើង​ក៏​ពុំ​ដឹងថា ជោគវាសនា​របស់​ជ្រូកព្រៃ​នោះ នឹង​ទៅជា​យ៉ាងណា​នោះទេ ។

​បន្ទាប់ពី​វីដេអូ​នៃ​ហេតុការណ៍ បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា ចំពោះ​ទង្វើ​ធ្វើបាប​សត្វ​ដ៏​ឃោរឃៅ ពី​សំណាក់​ពួក​មនុស្ស​ទាំង​នោះបាន​រីក​រាល​, ប៉ូលីស​ក្រោយមក ក៏បាន​បើក​ការស៊ើបអង្កេត​ផងដែរ ៕​ ចន្ទី

spot_img
×