Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ពេទ្យ​ទាហាន​ម្នាក់ ករណី​ធ្វើ​ទារុណកម្ម និង​បង្ខាំង​លើ​សង្សារ ទុក​ក្នុង​បន្ទប់​ជួល​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ បាន​ចាប់ខ្លួន​មន្ត្រី​ពេទ្យ​ទាហាន​ស័ក្តិ​៣​ម្នាក់ យោង​តាម​ពាក្យ​ប្តឹង​របស់​សង្សារ​របស់​ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ចងដៃ​ចងជើង​ធ្វើ​ទារុណកម្ម បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល កាលពី​យប់​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​ពេទ្យ​ទាហាន ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ស​.​យ អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​ព​ញ​ឮ ខេត្ត​កណ្តាល​។​

​ម្ចាស់ផ្ទះ​ជួល​បាន​ប្រទះ​ឃើញ​នា​រងគ្រោះ​ត្រូវបាន​គេ​ចងដៃ​ចងជើង​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ហើយក៏​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ជួយ​រំដោះ​នារី​រងគ្រោះ​ទាន់ពេលវេលា​។ ចំណែក​ប្រុស​ស្នេហ៍ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ភ្លាមៗ នៅ​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×