Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ក្លាហាន​បារាំង​ម្នាក់ ប្រគល់​ខ្លួន​ឲ្យ​ខ្មាន់កាំភ្លើង ដើម្បី​ដោះ​ដូរ​ជាមួយ​ចំណាប់ខ្មាំង​

spot_img

​ប៉ូលិស​ដ៏​អង់អាច​ក្លាហាន​បារាំង​ម្នាក់​បាន​ប្រគល់​ខ្លួន​ឲ្យ​ខ្មាន់កាំភ្លើង ដើម្បី​ធ្វើ​ការដោះដូរ​ចំណាប់ខ្មាំង​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចាប់​នៅក្នុង​ផ្សារ​ទំនើប ស្ថិតក្នុង​តំបន់ Trèbes ភាគ​ខាងត្បូង​ប្រទេស​បារាំង​។​

​ហេតុការណ៍​នោះ​កើតឡើង នៅពេល​ខ្មាំ​កាំភ្លើង​ម្នាក់ បាន​សម្លាប់​មនុស្ស​ចំនួន ៣​នាក់ និង​ធ្វើឲ្យ ១៦​នាក់​ទៀត​រងរបួស នៅពេល​គេ​បាន​លួច​ឡាន​មួយគ្រឿង និង​បាញ់​ប៉ូលិស ព្រមទាំង​ចាប់​មនុស្ស​​ធ្វើជា​ចំណាប់ខ្មាំង​។​ ​អាជ្ញាធរ​បារាំង​មើលឃើញ​ការវាយប្រហារ​នោះ​ជា​អំ​ពោះ​ភេរវកម្ម​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង លោក Gérard Collomb បាន​និយាយថា មន្ត្រីប៉ូលិស​ម្នាក់ បាន​​ប្រគល់​ខ្លួន ដើម្បី​ជា​ការដោះដូរ​ជាមួយនឹង​ចំណាប់ខ្មាំង​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចាប់​ក្នុង​​ផ្សារ​ទំនើប​។​

​នៅ​ពេល​ប៉ូលិស​ចូលទៅ​ក្នុង​ផ្សារ​ទំនើប គេ​បាន​ឮ​សម្លេង​បាញ់ប្រហារ​គ្នា​។ ប៉ូលិស​រូប​នោះ​បាន​បើក​​ទូរស័ព្ទ​របស់​គាត់ ដូច្នេះ​ប៉ូលិស​ដទៃ​អាច​ឮ​សម្លេង​ពី​ការទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​ខ្មាន់​​កាំភ្លើង​។ ក្រោយពេល​ឮ​ស្នូរ​កាំភ្លើង ប៉ូលិស​ជា​ច្រើន​បាន​ចូល​ទៅ​។​

​ខ្មាន់កាំភ្លើង​ត្រូវបាន​បាញ់សម្លាប់ ហើយ​មន្ត្រី​ប៉ូលិស​ដ៏​ក្លាហាន​នោះ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Arnaud Beltrame ទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រសួង​មហាផ្ទៃ​បារាំង​បានកំណត់​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង Redouane Lakdim អាយុ ២៦​ឆ្នាំ​។​

​ការវាយប្រហារ​នោះ​ត្រូវបាន​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS ថា​ជា​ទំនួល​ខុស​ត្រូវ​របស់ខ្លួន​។ ចំណែក​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ការអះអាង​របស់​ក្រុម ISIS កំពុង​​តែ​ត្រូវបាន​វិភាគ​៕ សុភ័ក្ត្រ​

spot_img
×