Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​ទទួលផល​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​មិន​ប្រក្រតី ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ៣​នាក់​

spot_img

​ខេត្ត​កំពង់ស្ពឺ ៖ នគរបាល​ខេត្ត សហការ បង្ក្រាប​មុខសញ្ញា​ទទួលផល​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​មិន​ប្រក្រតី ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​ចំនួន ៣ នាក់ នៅ​ស្រុក​គងពិសី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​។​

​ការបង្ក្រាប​នេះ ក្រោម​ការបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ សម សាមួន ស្នងការ​នគ​បាល​ខេត្ត​កំពង់ស្ពឺ និង​បាន​ការចុះ​ដឹកនាំ​ប្រតិ​ប​ត្ដិ​ការ​ផ្ទាល់​ពី​លោកស្នងកា​ររ​ង ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ស្នងការរង ទទួល​ផែន​បទល្មើស កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​គងពិសី ដឹកនាំ សម្របសម្រួល ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​និង​ករណី ទទួលផល​ចោរកម្ម និង គ្រឿងញៀន បាន​ចំនួន ៣ នាក់ ៖ ១-​ឈ្មោះ ថន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​រាំង ឃុំ​ជង្រុក ស្រុក​គងពិសី​។ ២-​ឈ្មោះ​វ៉ាន់ ជី​វ័ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​តាំង​តា​ង៉ក ឃុំ​ព្នៅ​២ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​។ ៣-​ឈ្មោះ​កៅ វុត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អង្គ​ត្រាវ​ខាងត្បូង ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​របាយការណ៍​របស់​ស្នងការ​នគ​បាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា​​យោងតាម​ចម្លើយ​របស់​មុខសញ្ញា​សង្ស័យ​ទទួលផល​ចោរ កម្ម​និង​កែច្នៃ​ម៉ូតូ​មិន​ប្រក្រតី សមត្ថកិច្ច បាន​ធ្វើ​ការឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ថន ពិសិដ្ឋ រក​ឃើញ​ម៉ូតូ​មិន​ប្រក្រតី ចំនួន ៨​គ្រឿង រួមមាន ៖ ១.​ម៉ូតូ​ម៉ា​កឌូក ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1F-3939 ២.​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី ពណ៌​ទឹកក្រូច លាយ​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1GL-8853 ៣.​ម៉ូតូ​ម៉ាក​XR ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-9134 ៤.​ម៉ូតូ​ម៉ាក​MSX ពណ៌​ខ្មៅ លា​យស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1G-4412 ៥.​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិច ពណ៌​ខ្មៅ​លា​យស ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN-1205 ចំណែក ម៉ូតូ​៣ គ្រឿង​ទៀត​ពាក់ព័ន្ធ និង​មធ្យោបាយ​ចែកចាយ​សារធាតុ​គ្រឿងញៀន​សំយោគ​។​

ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×