Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ត្រៀម​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៧ ៖ ពុំមែន​ជា​រឿង​លេងសើច​ទេ​!

spot_img

ជាមួយ​ការចែករំលែក​ជាមួយ CNN មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បាន​សង្កត់ធ្ងន់ថា ៖ ពិភពលោក​គប្បី​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​ការប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង Ri Yong Ho អំពី​បញ្ហា​ក្រុង​ព្យុងយ៉ាង​នឹង​សាកល្បង​នុយក្លេអ៊ែរ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង កំពុង​អធិប្បាយ​ពី​ការសាកល្បង​នុយក្លេអ៊ែរ​លើ​ទី​៦ ថ្ងៃទី​៣/៩ របស់​កូរ៉េខាងជើង

​ស្ថានីយ៍​ទូរ​ទស្ស CNN បាន​ដកស្រង់​សម្តី​អ្នកការទូត Ri Yong Pil ថា ៖ “​ក្រសួង​ការបទេស​កូ​រ៉​ខាងជើង​គឺជា​អ្នក​យល់​ច្បា​ល់​គោល​គំនិត​របស់​មេដឹកនាំ Kim Jong-un ។ ហេតុនេះ​ខ្ញុំ​គិតថា អ្នក​ទាំងឡាយ​គប្បី​ថ្លឹងថ្លែង​យ៉ាង​ម៉ត់ចត់​នូវ​ការប្រកាស​របស់លោក រី “​។​

​គួរ​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃមុន​ថ្លែង​ក្នុង​អង្គប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស Ri Yong Ho បាន​សង្កត់ធ្ងន់ថា កូរ៉េខាងជើង​អាច​ដំណើរការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន (LHQ) ដែល​”​មាន​កម្លាំង​បំផ្លាញ​ខ្លាំងក្លា​ជាងគេ​កន្លងមក​” នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខណៈពេលដែល​ភាព​តានតឹង​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន ពុំមាន​ថយកំដៅ​សោះ​។​

​ម្យ៉ាងវិញទៀត មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​នៅ​បន្ត​កើតមាន​សង្គ្រាមពាក្យសំដី​និង​ការគំរាមកំហែង​កំទេច​គ្នា​ទៅវិញទៅមក​ដោយ​កម្លាំង​យោធា ហើយ​ថ្មី​បំផុត​នោះ​ប្រធានាធិបតី​ត្រាំ បាន​សង្កត់ធ្ងន់ថា ៖ អាមេរិក បាន​ត្រៀម​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ជាក់ស្តែង​គេ​ឃើញថា អាមេរិក​បាន​ចាត់​កង​នាវា​ផ្ទុក​យន្តហោះ​៣ មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងនោះ​រួមទាំង USS Nimitz ដែលជា​នាវា​ប្រយុទ្ធ​ធំ​បំផុត​ពិភពលោក ក៏ដូចជា​កំពូល​នាវា​ផ្ទុក​យន្តហោះ​របស់​យោធា​ជើង​ទឹក​អាមេរិក​៕ ដោយ ៖ សូ​យ​ន​

spot_img
×