Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ស្នើឲ្យ​អភិបាលខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​បឹង​ហ្គា​ឡូ សង់​លើ​ឆ្នេរ​ខ្សាច់​សុខសាន្ត​សង្កាត់​កោះរ៉ុង ព្រោះ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រតិបត្តិ​ករ​បំរើ​សេវាកម្ម​ទេសចរណ៍ ពិសេស​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​ទៅ​ទស្សនា​នៅតាម​ឆ្នេរ​នានា នៃ​សង្កាត់​កោះរ៉ុង​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា បរិស្ថាន​ឆ្នេរ​សុខសាន្ត អាច​ត្រូវ​បំផ្លាញ ព្រោះ​រាល់​ថ្ងៃនេះ មាន​សំណង់​បឹង​ហ្គា​ឡូ និង​ផ្ទះសំណាក់​មួយ​ចំនួន ត្រូវបាន​គេ​សាងសង់​នៅលើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរទឹក​ស្អុយ​ចូល​ទឹកសមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក ស្អាត​ជា​មុន​នោះ​ទេ​។​

ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ភាគច្រើន ដែល​ចូល​ទៅ​ដល់​ឆ្នេរ​សុខសាន្ត បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាច​បរិស្ថាន​អនាម័យ​តាម​ឆ្នេរ​ខ្សាច់ នៃ​ឆ្នេរ​សុខសាន្ត ស្ថិតនៅ​លើ​សង្កាត់​កោះរ៉ុង ត្រូវ​បំផ្លាញ ដោយសារ​ការបង្ហូ​រកា​ក​សំណល់ ឬ​ទឹកស្អុយ​ចូល​សមុទ្រ ព្រោះ​រាល់​ថ្ងៃនេះ​សង្កេតឃើញថា មាន​បុគ្គល ឬ​ប្រជាពលរដ្ឋ​ខ្លះ​បាន​សង់​សំណង់​រឹងមាំ​ដូចជា​ផ្ទះសំណាក់ ឬ​បឹង​ហ្គា​ឡូ នៅលើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​អនាធិបតេយ្យ​។

ភ្ញៀវទេសចរ បានឲ្យដឹងថា សំណង់​បឹង​ហ្គា​ឡូ ឬ​ផ្ទះសំណាក់ មួយចំនួន នៅ​ភូមិ​សុខសាន្ត នៅ​បន្ត​បើក​ធ្វើ​អាជីវកម្ម នៅលើ​ឆ្នេរ​ខ្សាច់​សក្បុស និង​បាន​បង្ហូរ​ទឹកស្អុយ​ចូល​ទឹកសមុទ្រ នៅតាម​ឆ្នេរ​សុខសាន្ត ដោយ​មិន​បាន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​

ប្រតិបត្តិ​ករ និង​ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​សំណូមពរ​ដល់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជួយ​មាន​វិធានការ​ចុះ​រុះរើ​សំណង់​រឹងមាំ​ដែល​សង់​នៅលើ​ឆ្នេរ​ខ្សាច់ នៃ​ឆ្នេរ​សុខសាន្ត ហើយ​ទប់ស្កាត់​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដើម្បី​ជួយសង្គ្រោះ​ឆ្នេរ​នេះ​ឲ្យបាន​ទាន់​ពេល​។​

បុគ្គលិក​ក្រុមហ៊ុន​ទេ​សរណ៍​មួយចំនួន ឲ្យដឹងថា សោ​ភណ្ឌ​ភាព​នៅតាម​ឆ្នេរសមុទ្រ ពិសេស​ឆ្នេរ​នៅតាម​បណ្តា​កោះ​នានា មាន​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​ជាដើម​ថា ពិតជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ពេលកន្លងមក​។ ទន្ទឹមគ្នានេះ ភ្ញៀវ​ទេសចរ​មួយ​ចំនួន ក៏​បាន​រិះគន់​ទៅលើ​អនាម័យ​បរិស្ថាន​ឆ្នេរ​ខ្សាច់ ឬ​ឆ្នេរសមុទ្រ​មួយចំនួន​នៅ​លើ​កោះរ៉ុង ត្រូវ​គេ​បំផ្លាញ ដោយសារ​ប្រជាពលរដ្ឋ ឬ​អាជីវករ​មួយចំនួន​ប្រកប​របរ​នៅតាម​ឆ្នេរ​មួយចំនួន​មាន​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខ សាន្ត​ជាដើម​។ ភ្ញៀវទេសចរ​ចោទថា មាន​អាជីវករ​មួយចំនួន​កំពុង​ប្រកប​របរ​នៅតាម​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត គឺ មិនទាន់​បាន​ចូលរួម​ថែរក្សា​អនាម័យ​ជាមួយ​អាជ្ញាធរ​នោះទេ ដោយ​បាន​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​ជាដើម​។

ជាងនេះទៀត ក៏​មាន​អាជីវករ​ខ្លះ បាន​នាំយក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ទៀត មក​ដាក់​ប្រកប​អាជីវកម្ម​នៅ​លើ​ឆ្នេរ​ខ្សាច់​តែម្តង ដែល​ជាហេតុ​នាំ​ឲ្យ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​មួយចំនួន ត្រូវ​បំផ្លាញ​បរិស្ថាន និង​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ឆ្នេរ​រួមមាន​៖ ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង​ជាដើម​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ដែល​បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាច​បរិស្ថាន​ឆ្នេរ​មួយចំនួន​នៅ​លើ​កោះរ៉ុង មានឆ្នេ​រកោះ​តូច និង​ឆ្នេរ​សុខសាន្ត​ជាដើម ត្រូវ​បំផ្លាញ ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ អាច​លែង​ចាប់អារម្មណ៍​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​ខាង​មុខ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មិនមាន​វិធានការ​រុះរើ​សំណង់​រឹងមាំ ដែល​សង់​នៅលើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹកសមុទ្រ ដើម្បី​ការពារ​បរិស្ថាន​ឆ្នេរ​ទាំង​នោះ​ចោល ឲ្យបាន​ឆាប់​ទេ​។​

ចំណែក​អ្នក​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ព្រួយបារម្ភ​ខ្លាច​ឆ្នេរ​មួយចំនួន​នៅ​លើ​កោះរ៉ុង ត្រូវ​បំផ្លាញ ដោយ​សំណង់​រឹងមាំ និង​ការ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​នេះ​ដែរ​។​

អ្នកឃ្លាំមើល​សង្គម​សង្កេត​ថា នៅតាម​តំបន់ឆ្នេរ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ រួមមាន​៖ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​នៅលើ​ដី​កោះ មានឆ្នេ​រកោះ​តូច និង​ឆ្នេរ​សុខសាន្ត​ជាដើម ឃើញ​មាន​អាជីវករ​ខ្លះ បាន​នាំយក​តុ កៅអី ទៅ​ដាក់​បម្រើភ្ញៀវ​នៅលើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ទេ​។ ជាងនេះទៀត ក៏​ឃើញ​មាន​អាជីវករ​ខ្លះ​បាន​សង់​សំណង់​រឹងមាំ​នៅលើ​ឆ្នេរ​ខ្សាច់ ហើយ​បាន​បង្ហូរ​ទឹកស្អុយ​ចូលទៅ​ក្នុង​សមុទ្រ ដោយ​គ្មាន​របៀបរៀបរយ​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​អ្នកឃ្លាំមើល​សង្គម ដែល​ស្រលាញ់​បរិស្ថាន បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការបំពុល​បរិស្ថាន​នៅតាម​ឆ្នេរ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ និង​ស្នើ​ដល់​អាជីវករ ឬ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ឆ្នេរសមុទ្រ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ខ្សាច់​ឲ្យមាន​អនាម័យ​ទាំងអស់គ្នា ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

បញ្ហា​នេះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កន្លងមក​បាន​បំផុស​ដល់​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​អាជីវករ​បម្រើសេវា​ទេសចរណ៍ នៅតាម​តំបន់ឆ្នេរ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ ឲ្យបាន​ជាប្រចាំ ទាំង​នៅ​ទីសាធារណៈ ឆ្នេរ​នៅលើ​ដីគោក និង​ឆ្នេរ​នៅលើ​ដី​កោះ​ជ​ដើម​។

ចំណែក​សំណង់​សង់​នៅលើ​ឆ្នេរសមុទ្រ ឬ​ក្នុង​ទឹកសមុទ្រ លោក យន្ត មីន ក៏​ធ្លាប់​បាន​បញ្ជាក់ថា សំណង់​រឹងមាំ​គ្រប់​ប្រភេទ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យមាន​សង់​ថ្មី​ទៀត​ទេ ប៉ុន្តែ​សម្រាប់​សំណង់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​សាងសង់​រួច​កន្លងមក ត្រូវ​រក្សា​ឲ្យនៅ​សភាព​ធម្មតាសិន ដោយ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។

​យ៉ាងណា​ក៏ដោយ​ចុះ លោក យន្ត មីន ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ទាំង​មន្ត្រី​ថ្នាក់ដឹកនាំ នៅតាម​ស្ថាប័ន​រដ្ឋ​នានា នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ទៅលើ​ការងារ​ថែរក្សា​អនាម័យ​ឆ្នេរ​នេះ ដោយ​យកចិត្តទុកដាក់​។ ជាង​នេះ ក៏​ស្នើ​ប្រជាពលរដ្ឋ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ថែរក្សា​បរិស្ថាន​តំបន់ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យមាន​សោភណ្ឌភាព​ជា​រៀងរហូត ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ​ច្រើន​ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

យ៉ាងនេះក្តី ភ្ញៀវទេសចរ​ដែល​ចូល​ទៅ​ទស្សនា​តាម​ឆ្នេរ​សុខសាន្ត និង​ឆ្នេ​រកោះ​តូច នៃ​សង្កាត់​កោះរ៉ុង ជា​បន្តបន្ទាប់​មក​នេះ មាន​ការព្រួយបារម្ភ ខ្លាច​ឆ្នេរ​ខ្សាច់​ទាំងពីរ​ខាងលើ ត្រូវ​បំផ្លាញ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិន​រុះរើ​សំណង់​រឹងមាំ និង​មិន​ទប់ស្កាត់​ការ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​ឲ្យបាន​ឆាប់​ទេ​។

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ដែល​ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​កម្ពុជា​នា​ថ្ងៃ​អនាគត​។

ខេត្ត​ព្រះសីហនុ ទើប​ទទួលបាន​ជ័យលាភី​ឈ្នះ​ការប្រកួតប្រជែង​ទីក្រុង​ស្អាត ដោយ​ទទួលបាន​ផ្កា​រំដួល ៣​ទង ពី​សម្តេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕ ដែន សីមា

  

spot_img
×