Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សាយ សំ​អាល់ គាំទ្រ និង​លើកទឹកចិត្ត​ក្រុមហ៊ុន​វិនិយោគ​គិតគូ​ពី​បរិស្ថាន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ នៅក្នុង​ជំនួប​ជាមួយ លោក Benjamin Ow នាយក​ក្រុមហ៊ុន AnnAik Limited នៃ​ប្រទេស​សឹង្ហ​បូរី​នៅ​ទីស្តីការក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន បាន​សំដែង​ការគាំទ្រ​ដល់​ក្រុហ៊ុន​វិនិយោគ ដែលចូល​រួម​​ក្នុង​កិច្ច​គាំពារ​បរិស្ថាន នៅ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​ប្រព័ន្ធ​ដំណើរការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន AnnAik Limited នៃ​ប្រទេស​សឹង្ហ​បូរីគិត​គូ និង​ចូលរួម​ចំណែក​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក Benjamin Ow នាយក​ក្រុមហ៊ុន AnnAik Limite បានបញ្ជាក់​ថា ក្រុមហ៊ុ​នឹង​ប្រើប្រាស់ក៏​ដូចជា​បំពាក់​នូវ​បច្ចេកទេស ក្នុងការ​គ្រង​ប្រព័ន្ធ​ទឹកលូ​ក្នុង​ទីប្រជុំជន ការគ្រប់គ្រង សំណល់​ឧស្សាហកម្ម ជាពិសេស​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំណល់​តំបន់ឆ្នេរ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×