Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​តែ​មនុស្ស​ចាស់​នៅ​ជប៉ុន ចេតនា​បំពាន​ទោស​ដើម្បី​បាន​អង្គុយ​នៅ​ក្នុង​គុក​

spot_img

​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​នៅ​ជប៉ុន​ជាច្រើន មាន​ចេតនា​បំពាន​ច្បាប់​ដើម្បី​បាន​រស់នៅ​ក្នុង​គុក ដោយហេតុ​ថា ពួកគេ​ធុញទ្រាន់​នឹង​សង្គម​ខាងក្រៅ ហើយ​ការរស់នៅ​ពីក្រោយ “​ចំរឹង​ដែក​” វា​ហាក់​ស្រួល​ជាង​។​

​ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ ប៉ុន្តែ​អំឡុងពេល​ថ្មីៗ​នេះ​គេ​ឃើញ​មាន​បាតុភូត​ចម្លែក​មួយ​បាន​កើតឡើង ដោយហេតុ​ថា អត្រា​មនុស្ស​វ័យ​ចំណាស់​បំពាន​ច្បាប់​កាន់តែ​កើន​ឡើង​មិន​ឈប់ឈរ​

​ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ ១/៤ គឺជា​មនុស្ស​ចាស់​ស្ថិតក្នុង​វ័យ ៦៥​ឆ្នាំ​ឡើង​ធ្វើឲ្យ​ស្ថានភាព​បែប​នេះ​ក្លាយជា​បញ្ហា​មួយ​កាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ចំពោះ​រដ្ឋការ​ជប៉ុន​។​

​តាម​គេហទំព័រ Bloomberg មាន​ភាព​ជាក់ស្តែង​មួយ​បង្ហាញថា ការចោទប្រកាន់​ទោស​ក្នុង​កម្រិត​ស្រាល​ចំពោះ​មនុស្ស​វ័យ​កាន់តែ​ចំណាស់ កាន់តែ​កើនឡើង​ច្រើន​ប្រៀប​ទៅ​នឹង​វ័យ​ដទៃៗ​ទៀត​។ សមាមាត្រ​នោះបាន​កើនឡើង ៤​ដង ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​មក​នេះ​។​

​បាតុភូត​មិន​ប្រក្រតី​ខាងលើ​ផ្តើមចេញ​ពី​គោលនយោបាយ​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន ខណៈពេល​ដែល​ពួកគេ​ពុំ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រួសារ និង​សង្គម​។ គេហទំព័រ​ដដែល​បង្ហា​ញ​ឲ្យឃើញថា ចំនួន​មនុស្ស​ចាស់​ដែល​រស់​នៅ​ឯកោ​ម្នាក់ឯង​នា​ប្រទេស​ជប៉ុន បាន​កើនឡើង ៦០០% ចាប់ពី​ឆ្នាំ ១៩៨៥-២០១៥​។​

​ពាក់កណ្តាល​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ដោយសារ​ទោស​លួច​កំប៉ិកកំប៉ុក គឺ​ដោយសារ​គេ​សារភាព​ខ្លួនឯង​ថា ពុំ​មាន​គ្រួសារ ឬ​ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​។ ចំពោះ​ពួកគេ​ជីវិត នៅ​ពីក្រោយ​របាំង​ដែក វា​ស្រស់​ស្អាត​ជា​ង​ជីវិត​នៅ​សង្គម​ខាងក្រៅ​។​

​របាយការណ៍​មួយ​បានបង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ម្នាក់​ក្នុង ៥​នាក់ ដែល​ជាប់​ពន្ធនាគារ​ក្នុង​អាយុ​មជ្ឈិមវ័យ មាន​៩/១០ ករណី ជា​ស្ត្រី​វ័យ​ចំណាស់ ត្រូវ​ចាប់​ឃុំ​ព្រោះតែ​បទ​លួច​កំប៉ិកកំប៉ុក​។​

​អ្នកស្រី Yumi Muranaka អនុរក្ស​នៃ​ពន្ធនាគារ​សម្រាប់​នារី Iwakuni បាន​ចែករំលែក​លើ​គេហទំព័រ Bloomberg ថា ៖ ពួកគេ​អាច​មាន​គ្រួសារ ប៉ុន្តែ​ពួកគេ​ពុំ​មាន​អារម្មណ៍​ថា វា​ជា​សម្បុក​ដ៏​កក់ក្តៅ​មួយ​ឡើយ​។​

​នៅ​ពន្ធនាគារ​នេះ ចំណាយ​សម្រាប់​ការងារ​ផ្សេងៗ​គឺ ២២​ម៉ឺន​ដុល្លារ អាមេរិក ។ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​ចំនួន​ច្រើន​ជាង​ដោយសារ​តម្រូវការ​អំពី​សុខាភិបាល និង​សំណូមពរ​នៃ​ការថែទាំ​ពិសេស​ចំពោះ​មនុស្ស​ចាស់​។

​ទណ្ឌិត​ស្ត្រី​នៅ​នេះ ត្រូវបាន​ទទួល​ប្រយោជន៍​សុខាភិបាល ហើយ​គេ​មាន​អារម្មណ៍​ថា វា​ជា​សហគមន៍​មួយ​ដែល​ពុំ​អាច​រកឃើញ​នៅ​ខាងក្រៅ​។​

​បញ្ហា​ខាងលើ​ពិតជា​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ កំពុង​ប្រកាសអាសន្ន​។ ជប៉ុន​បាន​នឹង​កំពុង​ប្រឹងប្រែង​ប្រឆាំង​តប​គ្រោះ “​ទណ្ឌិត​វ័យ​ចំណាស់​” តាមរយៈ​ការកែសម្រួល​ប្រព័ន្ធ​សុខុមាលភាព ប៉ុន្តែ​រលក​នៃ​បញ្ហា​កំណើន​ឧក្រិដ្ឋជន​វ័យ​ចំណាស់​វា​ហាក់ដូចជា​មិន​អាច​បញ្ចប់​បាន​ក្នុង​ពេល​មួយ​ខ្លី​នោះ​ទេ​៕ ចន្ទ្រា​

spot_img
×