Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ទីក្រុង​ភ្នំពេញ មាន​ថង់ប្លាស្ទិក​នៅតាម​ផ្លូវ ជា​១០​លាន​ថង់ ជា​រៀងរាល់ថ្ងៃ​

spot_img

​ភ្នំពេញ ​៖​ ភាគរយ​នៃ​ថង់ប្លាស្ទិក ក្នុង​បរិមាណ​សំរាម ដែល​ប្រមូលបាន តាមរយៈ​ការ​បោសសំអាត​តាមផ្លូវ ក្នុង​ទីក្រុង​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទីក្រុង​មាន​សំរាម​ថង់ប្លាស្ទិក​ច្រើនជាងគឺ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវប៉ាន់​ជា​១០​លាន​ថង់​ជា​រៀងរាល់ថ្ងៃ​។​

​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសា​សំខាន់ៗ​នៃ​អនុក្រឹត្យ​១៦៨​ស្តី​ពី​គ្រប់គ្រង​ថង់ប្លាស្ទិក ផ្សព្វផ្សាយ​ឯកសារ​សេចក្តីព្រាង​សារាចរ​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ថង់ប្លាស្ទិក និង​ប្រកាស​អន្តរក្រសួង​ពី​ការកំណត់​កម្រៃ​បន្ថែម លើ​ការផ្តល់​ប្លា​ស្ទិក​ដល់​អតិថិជន​។​

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ស្នើសុំ​ដល់​ដៃគូ​គ្រប់​ស្ថាប័ន ជាពិសេស​ក្រុមហ៊ុន​ឯកជន ពី​ការប្រើប្រាស់ និង​នាំចូល​សារធាតុប្លា​ស្ទិក ពីព្រោះ​ផ្លាស្ទិ​ក​ជា​បញ្ហា​មួយ​លំបាក និង​ជា​រឿង​ធំ​សម្រាប់​ពិភពលោក​ដែក​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់ គ្រប់​អ្នកពាក់ព័ន្ធ​ចូលរួម​គិតគូរ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ថង់ប្លាស្ទិក និង​សំរាម​នៅក្នុង​ទីក្រុង និង​ចូលរួម​បញ្ចេញ នូវ​មតិយោបល់ ក្នុង​ការប្រមូល​ធាតុ​ចូល ដើម្បី​ឱ្យ​ការអនុវត្ត​អនុក្រឹត្យ​១៦៨​សម្រេច​នេះ​មាន​និរន្តរភាព​។​

​លោក ហេង ណា​រ៉េត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បានអោយដឹងថា ភាគរយ​នៃ​ថង់ប្លាស្ទិក ក្នុង​បរិមាណ​សំរាម​ដែល​ប្រមូល​បាន​តាមរយៈ​ការ​បោសសំអាត​ផ្លូវ​ក្នុង​ទីក្រុង​ធំៗ មាន​ប្រមាណ ១៧,៣​ភាគរយ ក្នុង​ទីក្រុង​ភ្នំពេញ​, ២០,៧​ភាគរយ ក្នុង​ខេត្ត​សៀមរាប និង ៣៤​ភាគរយ នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូ​ប៉ាន់ប្រមាណ​ថា​មាន​ថង់ប្លាស្ទិក​ប្រមាណ​ជា​១០​លាន​ថង់​ជា​រៀងរាល់ថ្ងៃ​។​

​គូស​បញ្ជាក់ដែរថា ការផ្តល់​ថង់ប្លាស្ទិក​ស្តើង​មាន​ដៃ​យួរ​ដល់​អតិថិជន​នៅតាម​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នឹងត្រូវ​គិត​កម្រៃ​បន្ថែម ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខនេះ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×