Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​អបអរ ស៊ី ជីន​ពីង ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រមុខ​បក្ស​កុ​ម្មុនិ​ស្ត​ម្តងទៀត​

spot_img

​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​អបអរ​សារ​ទរ​ទៅដល់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​បក្ស​កុ​ម្មុនិ​ស្ត​ចិន​ជាថ្មី​ម្តងទៀត និង​បាន​សម្តែង​ពី​ជំនឿ​ចិត្ត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹងមាន​ភាពល្អ​ខ្លាំង​ជាង​មុន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ សារ​ព៌​ត​មាន​កូរ៉េ Yonhap នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​អបអរ​ទៅកាន់​លោក ស៊ី ជីន​ពីង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រោយពេល​មេដឹកនាំ​ចិន​ដ៍​មាន​ឥទ្ធិពល​ម្នាក់​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ក្លាយជា​អគ្គលេខាធិការ​គណ​ក​ម្មា​ប​ជ្ឍិ​ម​នៃ​បក្ស​កុ​ម្មុនិ​ស្ត​ចិន​ជាថ្មី​ម្តងទៀត​។​

​នៅក្នុង​សារ គីម ជុង​អ៊ុន​បាន​សម្តែង​ពី​ជំនឿ​ចិត្ត​ថា ទំនាក់ទំនង​របស់​គ​ណ​បក្ស និង​ប្រទេស​ទាំងពីរ​នឹង​បន្ត​អភិវឌ្ឍន៍​ដើម្បី​ផ​លង​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារ​ព៌​ត​មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​ទំនាក់ទំនង​របស់​កូរ៉េខាងជើង ជាមួយនឹង​ចិន ដែលជា​សម្ព័ន្ធមិត្ត និង​ដៃគូ​ជំនួស​ដ៍​សំខាន់​របស់ខ្លួន ហាក់​មាន​ភាព​សោះកក្រោះ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ជាងនេះទៅទៀត ចិន​ក៍បាន​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ផងដែរ ដោយ​អនុវត្តតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×