Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Paris Hilton ស្លន់ស្លោរ​ពេល​បាត់​ចិញ្ចៀន​ភ្ជាប់ពាក្យ​តម្លៃ ២ លាន​ដុល្លារ​

spot_img

​ចិញ្ចៀនពេជ្រ ២០ carat បាន​របូត​ចេញ​ពី​នាង​ដៃ​របស់ Paris Hilton នៅពេល​នាង​កំពុង​រាំ​កាលពី​ព្រឹក​ថ្ងៃ ២៣ ម្សិលមិញ ក្នុង​ក្លឹប​រាត្រី​ដ៏​អ៊ូអរ​មួយ​នា​ទីក្រុង Miami រដ្ឋ​ផ្លរីដា​។ សាក្សី​និយាយថា “Paris នាង​លើកដៃ​គ្រវី​រាំ ប៉ុន្មាន​នាទី​ក្រោយ​ចិញ្ចៀន​ដ៏​ធំ​របស់​នាង​បាន​ខ្ទាត​ចេញ​បាត់ ។ នាង​ពិតជា​ស្លន់ស្លោរ ព្រោះតែ​ក្លឹប​រាត្រី​ងងឹត និង​កុះករ​ថែម​ទៀត ហើយ​វេលា​ទៀបភ្លឺ​នោះ អ្វី​គ្រប់​យ៉ាង​ពិតជា​រាយប៉ាយ​ពាសពេញ​។​

​អង្គរក្ស​របស់ Paris ចាប់ផ្តើម​រុករក​ក្នុង​តំបន់ VIP រួម​ជាមួយ​គូ​ដណ្តឹង Chris Zylka រួម​នឹង​មិត្តភក្តិ​ស្និទ្ធស្នាល​មួយចំនួនទៀត មនុស្ស​មួយចំនួន​ពណ៌នា​ថា ពួកគេ​លូន​លើ​កម្រាលព្រំ លូន​ចូល​ក្រោម​តុ ក្រោម​ជើង​អ្នកដទៃ ដើម្បី​ស្វែងរក​ចិញ្ចៀន​នេះ ដែល​របូត​ចេញ​ពី​ដៃ​របស់​នាង ក្រោយ​ពី​រុករក​មួយសន្ទុះ​ពួក​គេ​ឃើញ​វា​ធ្លាក់​ក្នុង​ធុង​ទឹកកក​នៅ​ចន្លោះ​តុ​ពីរ ។ Paris អរ​រហូត​ស្រែកយំ​ពេល​ដែល​គូ​ដណ្តឹង​នោះ​យក​ចិញ្ចៀន​មក​ពាក់​ឲ្យ​នាង​វិញ​៕ លី​សា​

spot_img
×