Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ថ្លាន់​រឹត​ក ប៊ិះ​ស្លាប់​ព្រោះ​តែ​ចង់​សម្តែង​រក​លុយ​តាម​ចិញ្ចើមថ្នល់​

spot_img

​បុរស​សញ្ជាតិ​ឥណ្ឌា​ម្នាក់ បាន​ថប់ដង្ហើម​រួច​ដួល​ផ្កាប់​មុខ​ចុះ ព្រោះតែ​ថ្លាន់​រឹត​ក​ខ្លាំងពេក ខណៈពេល​ដែល​ទស្សនិកជន​នឹកស្មានថា នេះ​ជា​ឈុត​មួយ​ក្នុង​កម្មវិធី​សម្តែង​។​

​ហេតុការណ៍​កើតឡើង​ក្នុងពេល​បុរស​ម្នាក់​រួមជាមួយ​ថ្លាន់​របស់ខ្លួន កំពុង​សម្តែង​នៅ​ចិញ្ចើមថ្នល់​នា​ប្រជុំជន Mau រដ្ឋ Uttar Pradesh កាលពី​ថ្ងៃ ២០ មីនា កន្លងមក​។​

​តាម Newsflare អ្នក​ហ្វឹកហ្វឺន​ពស់ (snake chamer) បាន​យក​ថ្លាន់​ដ៏​ធំ​មួយ​មក​រំ​ក​ខ្លួន ក្នុងពេល​សម្តែង​។ ប៉ុន្តែ​ថ្លាន់​នេះ​ស្រាប់តែ​រឹតបន្តឹង​ក​របស់​គាត់​ធ្វើឲ្យ​ថប់ដង្ហើម រួច​ដួល​ផ្កាប់​មុខ​មក​លើ​ដី​។ ដំបូង​អ្នកទស្សនា​គិតថា វា​ជា​ឈុត​ឆាក​សម្តែង​របស់​សិល្បៈក​រ ប៉ុន្តែ​ដោយ​គាត់​បាត់មាត់ឈឹង​ទើប​គេ​ដឹងថា គាត់​កំពុង​ជួប​គ្រោះអាសន្ន​ហើយ​។​

​បុរស ៣​រូប បាន​រត់​មក​ចាប់​ទាញ​ពស់​នេះ​ចេញ​ពី​ក​របស់​គាត់ រួច​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​៕ ចន្ទ្រា​

spot_img
×