Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង​ឯង​ទៅ​ស្លាប់​ឲ្យ​បាត់ទៅ មានអី​ស្លាប់​មែន​!

spot_img

​ខណៈពេល​ដែល​ការឈ្លោះប្រកែក​គ្នា​ឈាន​ដល់​កម្រិត​កំពូល​ភាគី​ខាង​ស្រី​បាន​ស្រែក​ខ្លាំងៗ​ទៅកាន់​គូស្នេហ៍​របស់ខ្លួន​ថា ៖ បង​ឯង​ទៅ​ស្លាប់​ឲ្យ​បាត់ទៅ​។ ស្មាន​ពុំ​ដល់​ថា ប៉ុន្មាន​នាទី​ក្រោយមក​សម្តី​នេះ​ក៏​ក្លាយជា​ការពិត ។​

​គ្រឿងផ្សំ​ដែល​ពុំ​អាច​ខ្វះ​បាន ដើម្បី​សាង​ឡើង​រឿងនិទាន​ស្នេហ៍​មួយ នោះ​ការឈ្លោះប្រកែក​គ្នា​របស់​គូស្នេហ៍​ថ្មីថ្មោង​ទាំងឡាយ ជា​រឿង​ពុំ​អាច​ចៀសវាង​បាន ពេល​ខ្លះ​វា​ធ្វើឲ្យ​ចំណង​ស្នេហ៍​នោះ​កាន់តែ​រឹងមាំ ប៉ុន្តែ​ពេលខ្លះ​វា​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ខ្លោចផ្សា​អស់​មួយជីវិត​។​

​មុន​នេះ​ប៉ុន្មាន​ថ្ងៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​អាណោចអាធ័ម​មួយ​បាន​កើតឡើង​នៅ​រដ្ឋធានី​បាងកក ។ ជនរងគ្រោះ​គឺជា​យុវជន​វ័យក្មេង​ម្នាក់​អាយុ​ប្រហែលជា ២០​ឆ្នាំ ការប៉ះទង្គិច​ជាមួយ​រថយន្ត​ក្នុង​ទិស​តែមួយ បាន​ធ្វើឲ្យ​យុវជន​នេះ ដួល​ទៅ​លើ​ថ្នល់ ហើយ​ស្លាប់​តែម្តង ព្រោះ​គាត់​ពុំបាន​ពាក់មួក​សុវត្ថិភាព​។​

​ដំបូង​ឡើយ​មនុស្ស​ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នោះ​បាន​ងាកមើល ហើយ​ថែមទាំង​រិះគន់​ចំពោះ​មរណៈភាព​នេះ​ដោយ​គិត​ថា មិន​ព្រម​ពាក់មួក​សុវត្ថិភាព​។​

​ទិដ្ឋភាព​គួរ​អាណោចអាធ័ម​ដែល​ប្លន់​យក​ជីវិត​យុវជន​អាយុ ២០​ឆ្នាំ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​ឃើញ​ទិដ្ឋភាព​នារី​ជា​សង្សារ​ស្រែក​ទ្រហោ​រយំ​រាយ​រ៉ាប់​ក្បែរ​សាកសព​យុវជន​នោះ ទើប​គេ​ដឹង​ពី​មូលហេតុ​ដែល​គាត់​ពុំ​បាន​ពាក់មួក​ការពារ​។ វា​ក៏​ជា​មូលហេតុ​បណ្តាលឲ្យ​មាន​ការព្រាត់​ប្រាស់​ដ៏​សែន​ឈឺចាប់​នេះ​។​

​តាម​នោះ មុន​ពេល​គ្រោះថ្នាក់​កើតឡើង យុវជន​នេះ​និង​សង្សារ បាន​មាន​ជម្លោះ​យ៉ាង​តានតឹង​មួយ​។ មូលហេតុ​ផ្តើម​ពី​យុវជន​នោះ​ពុំ​អាច​ទៅ​ទទួល​មិត្តស្រី​តាម​ការសន្យា ព្រោះ​ចៃដន្យ​មាន​កិច្ចការ​រវល់​។ នាង​ជា​សង្សារ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា “​ហេតុអ្វី​បានជា​ខ្ញុំ​ពុំ​អាច​រក្សា​ស្មារតី​ឲ្យ​នឹង​នរបាន​!? ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​ជេរ​គាត់​រហូត​!? ខ្ញុំ​ពិតជា​សាហាវ​ណាស់ ព្រោះ​ដោយសារ​តែ​ខ្ញុំ​ប្រើ​ពាក្យ​ថា ៖ បង​ឯង​ទៅ​ស្លាប់​ឲ្យ​បាត់ទៅ ! បង​ឯង​ទៅ​ស្លាប់ទៅ ! ពុំ​ស្មានថា ឥឡូវ​គឺ​វា​ដូច្នេះ​មែន​។​

​ក្នុងនាម​ជា​សង្សារ​ពេល​ទៅដល់​កន្លែងកើតហេតុ សង្សារ​របស់​នាង​បាន​ទៅកាន់​ពិភពថ្មី​បាត់​ហើយ​។​

​ពេល​នេះ​ដំណក់ទឹកភ្នែក ការ​ស្តាយស្រណោះ បាន​ក្លាយជា​រឿង​គ្មាន​ន័យ​ទាំងអស់ …​ដល់​នេះ​ទើប​គេ​ដឹងថា យុវជន​វ័យក្មេង​បាន​ជិះ​ម៉ូតូ​ដោយ​ពុំមាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ល្បឿន​លឿន​ដោយ​អារម្មណ៍​របស់​គាត់​កំពុង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ ជា​ហេតុ​បណ្តាល​ឲ្យ​កើតឡើង​នូវ​រឿង​ដូច​នារី​ជា​សង្សារ​បាន​និយាយ បង​ឯង​ទៅ​ស្លាប់ទៅ​! បង​ឯង​ទៅ​ស្លាប់ទៅ​! ៕ ចន្ទ្រា​

spot_img
×