Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ថៅកែ​ផ្ទះសំណាក់​ហូ​លី​ដេ អាយុ​១៥​ឆ្នាំ ត្រូវគេ​ចាប់រំលោភ

spot_img

​ភ្នំពេញ ៖ ក្នុងខណៈ​ពេលដែល​ឪពុកម្តាយ​មិន​នៅផ្ទះ បុគ្គលិក​ផ្ទះសំណាក់​ហូ​លី​ដេ បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ម្ចាស់ផ្ទះ​សំណាក់​រហូត​បានសម្រេច​។ ជន​រូបនេះ​ត្រូវបាន​ចាប់ខ្លួន យោងតាម​ពាក្យបណ្តឹង​របស់​ថៅកែ​ផ្ទះសំណាក់​កាលពី​ព្រឹក​ថ្ងៃ សៅរ៍ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ហូ​លី​ដេ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ឈ្មោះ ផល ណា​ផា អាយុ​២០​ឆ្នាំ ជា​អ្នក​គិតលុយ​ក្នុងផ្ទះ​សំណាក់​ហូ​លី​ដេ និង​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​បន្ទ​ប់​លេខ​១A ជាន់​ផ្ទាល់​ដី មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​លេខ​២ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ល​.​ស​.​ដ​.​ន អាយុ​១៥​ឆ្នាំ ។​

​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ បាន​ឲ្យ​ដឹងថា​នៅមុន​ថ្ងៃកើតហេតុ​កន្លងមក​នាង​តែងតែ​ដើរទៅ​គាស់​បន្ទប់​ជនសង្ស័យ​ដើម្បី​សុំ​ខ្ចី​ទូរស័ព្ទដៃ​របស់គាត់​ម​ក​លេង​ហ្គេម​លុះដល់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​រូបនាង​បាន​ដើរទៅ​ខ្ចី​ទូរស័ព្ទ​ពី​ជនសង្ស័យ​ម្តងទៀត​ដោយ​ថ្ងៃនោះ​ឪពុកម្តាយ​របស់​នាង​មិន​នៅផ្ទះ​ទេ​គឺ​ទៅ​ខេត្តបាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ​។​នាង​បន្តទៀតថា​នៅ​ថ្ងៃ​ដដែល​នាង​ក៏​ដើរទៅ​គាស់​ទ្វារ​បន្ទប់​ជនសង្ស័យ​ក្នុង​បំណង​ខ្ចី​ទូរស័ព្ទ​មកលេង​ហ្គេម​ដូច​លើក​មុន ពេលនោះ​ស្រាប់តែ​ជនសង្ស័យ បាន​ទាញ​ដៃ​នាង​ចូលទៅក្នុង​បន្ទប់ ហើយ​បានធ្វើ​សកម្មភាព​ចាប់​ស្រាតខោរ​អាវ​នាង រំលោភ​រហូត​បានសម្រេច​ចំនួន​១​លើក​។ នាង​បញ្ជាក់ថា ក្នុងពេលនោះ នាង​ខំ​រើ​បម្រាស់​ដែរ តែ​រើ​មិន​រួច​។ នៅពេល​រំលោភ​រួច នាង​ក៏​ស្លៀកពាក់​ខោអាវ ដើរ​ចេញមក​ខាងក្រៅ បន្ទប់ ពេលនោះ​ជនសង្ស័យ​បាន​ដើរមក​រង​នាង អង្គុយ​ក្បែរ ហើយ​នាង​ក៏​និយាយថា ចាំមើល​ខ្ញុំ​ប្រាប់​រឿងនេះ​ដល់​ឪពុកម្តាយ​ខ្ញុំ​ហើយ ។ ពេលនោះ​ជនសង្ស័យ បាន​ប្រាប់​នាង​ថា កុំ​ប្រាប់​គាត់​អី បើ​ប្រាប់​គាត់ បាន​អី​មកវិញ យ៉ាងច្រើន បាន​ត្រឹម​ជាប់គុក​។ លុះដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នាង​ក៏​សម្រេចចិត្ត​ប្រាប់​រឿងនេះ ដល់​ឪពុកម្តាយ​ឲ្យ​ដឹង ហើយ​ឪពុក​នាង បាន​ចាប់​នាំខ្លួន​ជនសង្ស័យ យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​នៅ​ដំណាក់កាល​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ប្រាប់ថា ពិតជា​បាន​ចាប់រំលោភ​ក្មេងរងគ្រោះ ពិតប្រាកដ​មែន សម្រេច​មួយ​លើក​ដោយ​ការព្រមព្រៀង​គ្នា​គ្មាន​ការចាប់​បង្ខំ​ទេ​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាកា​ចាត់​បន្ត​តាម​និតិ​វិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×