Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖៦ថ្ងៃទៀត ប្រាក់ខែមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នឹងទទួលបានការតម្លើងប្រាក់ខែ

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅតែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ខែមេសា ២០១៨ ខាងមុខនេះ ប្រាក់ខែ​មន្ត្រីរាជការ និង​លោកគ្រូ​អ្នកគ្រូ នឹង​ទទួល​បានការ​តម្លើង​ប្រាក់ខែ ដែល​ត្រូវ​បើក​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​បូក​ថែម​ប្រាក់ ៥​ម៉ឺន​រៀល​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជា​ប្រី​យ៍​របស់​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ រាជធានី​ភ្នំពេញ​សរុប​ប្រមាណ ៣,៨៣៩​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​ពិធី​ជួប​សំណេះសំណាល​នេះ គឺជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ជោគជ័យ​កន្លងមក​។ ពិធី​នេះ​គឺជា​ការលើកទឹកចិត្តរ​បស់​រាជរដ្ឋាភិបាល​ចំពោះ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ បន្ថែម​ពីលើ​ការងារ​ជាច្រើន​ដូចជា​ការបង្កើន​ប្រាក់បៀវត្សរ៍​ទៀងទាត់ និង​ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​អប់រំ​ដើម្បីអោយ​កាន់តែ​មានគុណ​ភាពប្រសើ​រ​ឡើង​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ទន្ទឹមនឹង​ការរីកចម្រើន ក៏​យើង​ត្រូវ​ទទួលស្គាល់​អំពី​ស្ថានភាព​ពិត​អំពី​ការលំបាក​ទាំងឡាយ​ដែល​យើង​បាន​ឆ្លងកាត់​ឆ្ពោះ​មករក​ភាពងាយស្រួល​និង​ល្អប្រសើរ​ដូច​សព្វថ្ងៃ​។ សន្ទុះ​នៃ​វឌ្ឍនៈភាព​កម្ពុជា​បច្ចុប្បន្ន គឺ​មិ​គួរអោយ​ជឿ​។ សន្តិភាព និង​គ្រប់​អ្វីៗ​ដែល​បានមក​ដោយ​លំបាក​បំផុត​នោះ គឺ​យើង​ត្រូវខិតខំ​ចូលរួម​ថែរក្សា​ការពារ​អោយបាន​គង់វង្ស​បំផុត ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ​។​

​ជាក់ស្តែង គឺ​យើង​អាច​មើល​ប្រទេស​ម៉ាលី​ស្រាប់ ដែល​នៅ​ឆ្នាំ ១៩៩៣ គឺ​បាន​បញ្ជូន​កងទ័ព និង​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា ប៉ុន្តែ​ពេល​បច្ចុប្បន្ននេះ ប្រទេស​ម៉ាលី​មាន​ស្ថានភាព​ដូច​កម្ពុជា​នៅ​ឆ្នាំ ១៩៨០ ។ នេះ​ដោយសារ​ប្រទេស​គ្មាន​សន្តិភាព​។​

​គណបក្ស​ប្រជាជន គឺ​បាន​នាំមក​នូវ​ជោគជ័យ​ដ៏​ធំធេង​បំផុត​សម្រាប់​កម្ពុជា ដែលមាន​ការចូលរួម​ពី​មន្ត្រី​បក្ស និង​សមាជិក​បក្ស​គ្រប់ៗ​រូប​។ យើងទាំងអស់គ្នា​ក៏បាន​ដឹង​ច្បាស់​ណាស់​ថា “​គណបក្ស​ប្រជាជន គឺជា​គន្លឹះ​”​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​។​

​អរគុណ​បងប្អូន​ជនរួមជាតិ និង​សមាជិក​សមាជិការ​គណ​បក្ស​ទាំងអស់​ដែល​បាន​គាំទ្រ និង​បោះឆ្នោត​អោយតែ “​គណបក្ស​ប្រជាជន​កម្ពុជា​” ដើម្បី​ដឹកនាំ​កសាង​ប្រទេស​ជា​បន្តទៀត ជាពិសេស​នៅ​ថ្ងៃ​បោះឆ្នោត ទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខនេះ សូម​ជូនពរ​មន្ត្រីរាជកា​រ និង លោកគ្រូ​អ្នកគ្រូ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ​ចម្រើន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×