Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​បាន​ព​ន្លឿ​ន​ការស្តារ​និង​ជួសជុល​កែលម្អ​សំណង់​បាក់បែក​ងាយ​រងគ្រោះ​ឡើងវិញ សម្រាប់​មនុស្ស​១០០​លាន​នាក់​ស្នាក់នៅ​

spot_img

នៅ​ខែតុលា សីតុណ្ហភាព​នៅ​ទីក្រុង A’ershan តំបន់ XinAnmeng នៃ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី ប្រទេស​ចិន បាន​ចុះ​ដល់​ជាង​ដប់​អង្សា​សេ​ក្រោម​សូន្យ ធាតុអាកាស​ត្រជាក់​ខ្លាំង​ដែល​បានធ្វើឱ្យ​ប៉ះ ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ដែល​រស់នៅក្នុង​សំណង់​បាក់បែក​ងាយ​រងគ្រោះ​ទាំងនោះ​។ ប៉ុន្តែ លោក Li Tangyu អាយុ​៥០​ឆ្នាំ បាន​លើកឡើងថា គាត់​មិនមាន​ការព្រួយបារម្ភ​អំពី​អាកាសធាតុ​បែបនេះ​ទៀត ឡើយ​នៅ​ឆ្នាំនេះ​។​

​កាលពី​ពេលមុន លោក Li Tangyu និង​គ្រួសារ​គាត់​ដែលមាន​សមាជិក​បួន​នាក់ បានរស់នៅ​ក្នុង ផ្ទះ​ដ៏​តូច​មួយ​ដែល​ធ្វើ​ពី​ដី ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម ទាប និង​មិនសូវមាន​ពន្លឺ​ប៉ុន្មាន​ទេ​។ ឥឡូវ នេះ Li លោក Li Tangyu និង​គ្រួសារ​របស់គាត់​បាន​ផ្លាស់​ទីលំនៅ ទៅ​រស់នៅ​ក្នុងផ្ទះ​ថ្មី​មួយ ដែល​បានមកពី​ផលប្រយោជន៍​នៃ​គម្រោង​ជួយ​ជន​ដែល​រស់នៅក្នុង​សំណង់​បាក់បែក​ងាយ​រងគ្រោះ ហើយ​គាត់​បាន​ថែទាំ​ដាំ​ផ្កា ចិញ្ចឹម​ត្រី នៅក្នុង​ផ្ទះ បន្ទាប់ពី​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​ថ្មី​នោះ​។​

​លោក Li Tangyu បាន​និយាយថា “​ផ្ទះ​ថ្មី​នេះ​មាន​ទំហំ​ធំ​ទូលាយ​ហើយ​មាន​ពន្លឺ​ភ្លឺ​ល្អ​គ្រប់គ្រាន់ ហើយ​នៅ​ជុំវិញ​ផ្ទះ​គ្របដណ្តប់​ដោយ​ពណ៌​បៃតង មាន​ផ្លូវ​ស្អាត និង​ឧបករណ៍​ហាត់ប្រាណ​គ្រប់គ្រាន់ ពិតជា​ល្អ​ណាស់​។ ”

​ការស្តារ​និង​ជួសជុល​កែលម្អ​សំណង់​បាក់បែក​ងាយ​រងគ្រោះ គឺជា​វិធានការ​ដ៏​សំខាន់​មួយ ដើម្បី​ធ្វើ ឱ្យ​ប្រជាជន​ទូទាំងប្រទេស​ចិន​មាន​កន្លែង​រស់នៅ​បា​នស​ម​រម្យ​និង​ផាសុកភាព​។ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការស្តារ​និង​ជួសជុល​កែលម្អ​សំណង់​បាក់បែក​ងាយ​រងគ្រោះ ហើយ​បាន បន្ត​ជំរុញ​ការស្តារ​និង​ជួសជុល​កែលម្អ​សំណង់​បាក់បែក​ងាយ​រងគ្រោះ និង​ភូមិ​នៅក្នុង​ទីក្រុង ដែល​អាច សម្រាប់​ប្រជាជន​១០០​លាន​នាក់​ស្នាក់នៅ​។ ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​បច្ចុប្បន្ន​នេះ ទីក្រុង A’ershan បានដាក់​ទុនវិនិយោគ​៣៦​រយ​លាន​យ័ន សម្រាប់​គ្រួសារ​ចំនួន​១៨៥៧ មក​តាំង​ទីលំនៅ​ថ្មី​៕ ​ដោយ​៖Xin’anDaily

spot_img
×