Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ពិការ​ហើយ ថែម​ទាំង​ជួប​គ្រោះ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ​ផ្ទះ​បណ្តាល​ឲ្យ​ផ្ទះ​រលំ​ស្ទើរ​រាប​ដល់​ដី​

spot_img

​ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​អនិច្ចា​ណាស់រ​បុរស​ម្នាក់​ពិការ​ហើយ​ថែមទាំង​ជួប​គ្រោះ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ​ផ្ទះ​បណ្តាល​ឲ្យ​ផ្ទះ​១​ខ្នង​រលំ​ស្ទើរ​រាប​ដល់​ដី​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំនុច​បឹង​ខ្ទុ​ម ស្ថិតក្នុង​ភូមិ​សូ​ភី​ជើង ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​លោក​វរៈសេនីយ៍ត្រី​ជា​ពិសី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ប្រាប់​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​មានឈ្មោះ តែម ប៊ូ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​ជនពិការ​និង​មានកូន​ចំនួន ៣​នាក់ រស់នៅ​ភូមិ​សូ​ភី​ជើង ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ លោក​វរៈសេនីយ៍ត្រី​ជា​ពិសី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅវេលា​ម៉ោង​៦​ល្ងាច​នោះ​មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ខ្លាំ​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​បោកបក់​មក​ចំ​ផ្ទះ​ជនរងគ្រោះ​ធ្វើ​ឲ្យ​ប៉ើង​ដំបូល​ស័ង្កសី​ខ្ទេចខ្ទី​អស់​ដែលមាន​ទំហំ ៥​ម៉ែត្រ​x៦​ម៉ែត្រ ខូចខាត​ស័ង្កសី​ជាច្រើន​សន្លឹក​តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​លោក​លោក​វរៈសេនីយ៍ត្រី​ជា​ពិសី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះធម្មជាតិ​នេះ​កំលាំង​អាវុធហត្ថ​កំពុង​ដុតដៃ​ដុត​ជួយ​សម្រួល​ទី​ជ្រក​ស្នាក់នៅ​បណ្តោះអាសន្ន​ដល់​ជនរងគ្រោះ ។

លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពេល​មាន​មេឃ​កំពង់តែ​ភ្លៀង​និង​ផ្គរ​រន្ទះរ​ត់រក​ទីជម្រក​និង​ទីកន្លែង​សុវត្ថិភាព​ជាសវាង​ត្រូវ​ផ្ទះ​បាក់​សង្កត់​និង​ត្រូវ​រន្ទះបាញ់​៕ គង្គា​

spot_img
×