Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិតឆ្លងដែន​សិង្ហ​បុរី ជា​លិខិតឆ្លងដែន​មាន​សិទ្ធិអំណាច​ទី​១ ពិភពលោក​

spot_img

តាម​កាសែត Asian One ការរៀប​លំដាប់ថ្នាក់​លិខិតឆ្លងដែន​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ទូទាំង​ពិភពលោក Arton Capital ជា​អ្នក​ធ្វើបាន​បង្ហាញថា អ្នក​កាន់​លិខិតឆ្លងដែន​សិង្ហ​បុរី​ត្រូវបាន​លើកលែង​ទិ​ដ្ឋ​ការចេញចូល​ប្រទេស​និង​ដែនដី​ច្រើន​បំផុត​ពិភពលោក​។​

​មុន​នោះ​សិង្ហ​បុរី​ឈរ​ត្រឹម​លំដាប់​ទី​២ បន្ទាប់ពី​អាល្លឺម៉ង់​។ ប៉ុន្តែ​ក្នុង​តារាង​រៀប​លំដាប់​ថ្មី​ដែល​ទើប​ប្រកាស​ជា​សាធារណ​សិង្ហ​បុរី​បាន​ឈានឡើង​លំដាប់​ទី​១ ដែល​លើ​ពិភពលោក​បន្ទាប់ពី​អាល្លឺម៉ង់ ដែលមាន​ប្រទេស​១៥៩ អនុញ្ញាត​ឲ្យ​ចេញចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិ​ដ្ឋ​ការ​។​

​ក្រុម​១០​ប្រទេស ឈរ​នៅ​លំដាប់​ដំបូង​នៃ​តារាង​នេះ ភាគច្រើន​ជា​ប្រទេស​នៅ​អឺរ៉ុប ។ អាល្លឺម៉ង់​ឈរ​នៅ​ទី​២ ដែលមាន​១៥៨​ប្រទេស ដែល​ពុំមាន​ទិដ្ឋាការ ។​

Hon Philippe May នាយក​ការិយាល័យ Arton Capital នៅ​សិង្ហ​បុរី​ឲ្យ​ដឹងថា ៖ “​នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​នៅ​ទ្វីបអាស៊ី​មួយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​លិខិតឆ្លងដែន​មានអំណាច​បំផុត​ពិភពលោក​”​។​

​សុច​ណាករ ត្រូវបាន​គណនា​តាមរយៈ​ចំនួន​ប្រទេស​ដែល​អ្នក​កាន់​លិខិតឆ្លងដែន​នោះ​អាច​ទៅដល់​ដោយ​ពុំ​ចាំបាច់​ទិ​ដ្ឋ​ការ ឬ​ប្រើ​ទិ​ដ្ឋ​ការចូល​នៅ​អាកាសយានដ្ឋាន ព្រមជាមួយ​នោះ​ក៏​នៅមាន​សុច​ណាករ​បន្ថែម​ជាអាទិ៍​៖ ការអភិវឌ្ឍន៍​មនុស្ស (HDI) តាម​កម្មវិធី​អនុវត្ត​របស់​អង្គការសហប្រជាជាតិ (UNDP) ធ្វើជា​មូលដ្ឋាន​។​

​ខាងក្រោម​ជា​ប្រទេស​១០ ដែលជា​ម្ចាស់​នៃ​លិខិតឆ្លងដែន​មានអំណាច​បំផុត ៖
1.159-Singapore
2.158-Germany
3.157-Sweden, South Korea
4.156-Denmark, Finland, Italy, France, Spain, Norway, Japan, the United Kingdom
5.155-Luxemburg, Switzerland, Netherlands, Belgium, Austria, Portugal
6.154-Malaysia, Ireland, Canada, United States
7.153-Austria, Greece, New Zealand
8.152-Malta, the Czech Republic, Iceland
9.150-Hungary
10.149-Slovenia, Slovakia, Poland, Lithuania, Latvi

spot_img
×