Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​និយាយថា នឹង “​ការពារ​ប្រយោជន៍​ជាតិ​” ចំពោះ​ហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

spot_img

BBC នៅ​ថ្ងៃ ២៤ ខែ​មីនា បាន​ចុះផ្សាយ​ព័ត៌មាន​ពី​ការព្រមាន​ទុក​ក្នុងជំនួប​ទូរស័ព្ទ​រវាង​ឧបនាយក​រដ្ឋមន្ត្រី​ចិន លីវ ហាក់ និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Steven Mukuchin ។​

ប្រធានាធាតិតី​អាមេរិក ដូ​ណា​ល់ ត្រាំ​

​មុន​នោះ​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ពី​ផែនការ​តម្លើង​ពន្ធ​លើ​ទំនិញ​ចិន ធ្វើឲ្យ​ចិន​ខាតបង់ ៦០​ពាន់​លាន​ដុល្លារ ដោយ​ចោទប្រកាន់​ចិន​ថា បាន​បំពាន​កម្មសិទ្ធិបញ្ញា​។​

​សារព័ត៌មាន ស៊ីន​ហួរ របស់​ចិន បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​ឧបនាយករដ្ឋមន្ត្រី លីវ ហាក់ ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​លំដាប់​ដំបូង​របស់​ប្រធាន​រដ្ឋ​ចិន​ស៊ី ជិន​ពៀន ក្នុង​កិច្ចសន្ទនា​ទូរ​សព្ទ័​ជាមួយ​លោក Mukuchin ថា ក្រុង​ប៉េកាំង “​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​” ប៉ុន្តែ​នៅ​សង្ឃឹមថា “​ភាគី​ទាំងសងខាង​នឹង​នៅ​បន្ត​រក្សា​ចំណងទាក់ទង និង​បន្ត​កិច្ចសហប្រតិបត្តិការ​”​។​

​ទន្ទឹម​នោះ​ស៊ីន​ហួរ ក៏​បាន​បញ្ជាក់បន្ថែម​ថា ក្នុង​កិច្ចសន្ទនា លោក​លីវ ហាក់ ក៏​បាន​ចោទប្រកាន់​អាមេរិក​ថា បាន​បំពារបំពាន​លើ​គោលការណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ក្រោយពេល​ស៊ើបអង្កេត​បណ្តា​សកម្មភាព​កម្មសិទ្ធិបញ្ញា​របស់​ចិន ។​

​ក្នុង​ស្ថានភាព​តានតឹង​នេះ អគ្គនាយក WTO Roberto Azevêdo បាន​ព្រមាន​ថា “​បណ្តា​របាំង​ពាណិជ្ជកម្ម​ថ្មីៗ​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខឿន​សេដ្ឋកិច្ច​ពិភពលោក​” ។​

​យ៉ាងនេះ​ក្តី​ប្រធានាធិបតី​ត្រាំ បាន​និយាយថា ការ​ដែល​អាមេរិក​តម្លើង​ពន្ធចំពោះ​ទំនិញ​ចិន ចាប់ផ្តើម​មាន​ប្រតិកម្ម​វិជ្ជមាន​។ លោក​ថា “​ប្រទេស​ដទៃៗ​ទៀត​ជាច្រើន កំពុង​ធ្វើការ​ចរចា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងឡាយ​ដែល​ស្មើភាព​ជាមួយ​យើងខ្ញុំ​” ៕ សូ​យ​ន​

spot_img
×