Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ចង់​ប្រហារជីវិត​ពួកឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន

spot_img

​តាម Guardian នៅ​ថ្ងៃ ៩ ខែ​មីនា លោក Trump បាន​ប្រកាស​ពី​ការផ្តួចផ្តើម​សំណើរ​ឲ្យ​ប្រហារជីវិត​ពួកឧក្រិដ្ឋជន​គ្រឿងញៀន បំណង​ដោះស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​កន្លងមក​នៅ​អាមេរិក ។​

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ

​លោក​ត្រាំ​ថ្លែងថា ៖ “​យើង​កំពុង​ខ្ជះខ្ជាយ​ពេលវេលា ហើយ​ប្រសិនបើ​យើង​មិន​ប្រើ​កណ្តាប់ដៃ​ខ្លាំង​ជាង​មុន​ចំពោះ​ពួក​ជួញដូរ​គ្រឿងញៀន​នោះទេ ពោល​គឺ​វិធានការ​មួយ​ក្នុងចំណោម​នោះ​ត្រូវតែ ប្រហារជីវិត​” ។ លោក​ត្រាំ​បន្តថា ៖ ពិតជា​ពុំ​យល់ថា ហេតុ​អ្វី​មនុស្ស​ខ្លះ​បែរជា​ប្រឆាំង​រឿងនេះ ហើយ​លោក​ធ្វើការ​សន្និដ្ឋាន​ថា ប្រហែល​ជា​ប្រទេស​អាមេរិក​ពុំ​ទាន់​ត្រៀម​ស្មារតី​រួច ដើម្បី​ទទួល​យក​រឿង​នេះ​។​

​តាម​ការប៉ាន់ស្មាន​នោះ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ ២.៤០០.០០០​នាក់ ដែល​ញៀន​បណ្តា​ប្រភេទ​គ្រឿងញៀន រួមមាន ហេ​រ៉ូ​អ៊ីន ព្រមទាំង​អ្នក​ដែល​ញៀន​ថ្នាំ​បន្ថយ​ការឈឺចាប់​លក់​តាម​វេជ្ជបញ្ជា​។​

​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​រោគរាតត្បាត​អាមេរិក នោះ​ចំពោះ​អ្នក​ដែល​ប្រើ​គ្រឿងញៀន​ហួស​កម្រិត​ក្នុង​ឆ្នាំ ២០១៧ បាន​កើនឡើង ៣០% ប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៦ ។ របាយការណ៍​ដដែល​បញ្ជាក់ថា ពី​ខែ 7/2016-6/2017 មាន​ករណី​សង្គ្រោះ​បន្ទាន់​ដោយ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​មាន​ប្រមាណ 142.557 ករណី ។​

​មុន​នោះ​លោក​ត្រាំ ក៏​ធ្លាប់​បង្ហាញ​ពី​ទស្សនៈ​តឹងរឹង​បំផុត​ចំពោះ​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន ៖ “​ប្រសិនបើ​អ្នកបាញ់​ស្លាប់​មនុស្ស​ម្នាក់ គេ​អាច​ប្រកាស​សាលក្រម​ប្រហារជីវិត​អ្នក ប៉ុន្តែ​ពួក​ជួញដូរ​គ្រឿងញៀន​ដោយ​ប្រយោល​វា​បាន​សម្លាប់​មនុស្ស​ពី ២.០០០-៣.០០០ នាក់ តែ​វា​នៅ​បន្ត​មានជីវិត​” ៕ សូ​យ​ន​

spot_img
×