Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ៖ បាតុកម្ម​ធំ​ផ្ទុះឡើង​នៅ​រដ្ឋធានី​បាងកក​

spot_img

​កាលពី​យប់​ថ្ងៃ ២៤ ខែ​មីនា នៅ​រដ្ឋធានី​បាងកក ប្រទេស​ថៃ បាន​ផ្ទុះឡើង​នូវ​បាតុកម្ម​ធំ​មួយ ដោយ​អំពាវនាវ​ឲ្យ​កងទ័ព​ថៃ “​អព្យាក្រឹត្យ​” នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ព្រម​ទាំង​ក្រុមប្រឹក្សា​ជាតិ ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) ដំណើរ​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៨ ។​

​ក្រុម​បាតុករ​នៅ​បានប្រកាសថា គេ​នឹង​បន្តដំណើរ​ព្យុះ​ហយា​ត្រា​មួយ ដែល​មាន​មនុស្ស​ចូលរួម​ច្រើនជាង​មុន​នៅ​ខែ​ឧសភា ប្រសិនបើ​សំណូមពរ​របស់​ពួកគេ​ពុំ​ត្រូវ​បាន​ឆ្លើយតប​នោះ ។​

​ក្រុមបាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​សកល​វិទ្យាល័យ Thammasat បន្ទាប់​មក​ចេញដំណើរ​ទៅកាន់​ទីស្នាក់ការ​អគ្គបញ្ជាការ​ទ័ពថ្មើរជើង​ថៃ ដើម្បី​សំណូមពរ​កងទ័ព​ឲ្យ​បញ្ចប់​ការគាំទ្រ NCPO បង្ក​សម្ពាធ​ដើម្បី​ឲ្យមាន​ការបោះឆ្នោតស​កលប្រព្រឹត្តទៅ​នៅខែ វិច្ឆិកា ឆ្នាំនេះ ដូចដែល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ និង​ជា​ប្រធាន NCPO ធ្លាប់បាន​ប្រកាស​មុន​នោះ​។​

​ភ្នាក់ងារ​សន្តិសុខ​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នៅ​ខាងក្រៅ​ទីស្នាក់ការ​ទ័ពជើងគោក​ថៃ នៅ​យប់​ថ្ងៃ ២៤ ខែ​មីនា មេក្លោង​នៃ​ក្រុម​ស្តារ​ប្រជាធិបតេយ្យ (RDG) Rangsiman Rome ឲ្យដឹងថា ក្រុម​របស់​ខ្លួន NCPO បញ្ចប់​សកម្មភាព ដោយ​គ្រាន់តែ​រក្សាទុក​តួនាទី​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន​ដើម្បី​ជំរុញ​ឲ្យមាន​ការបោះឆ្នោ​ត​ថ្មី ។​

​តាម​លោក Rangsiman ប្រជាពលរដ្ឋ ហើយ​និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចង់ឲ្យ​មាន​ការបោះឆ្នោត​ប្រព្រឹត្តទៅ​កំពុង​អំពាវនាវ​ឲ្យ​កងទ័ព​បញ្ចប់​ការគាំទ្រ NCPO ដកខ្លួន​ចេញពី​ឆាក​នយោបាយ​ក៏​ដូចជា​ចាកចេញ​ចោល​ពី​ភារកិច្ច​ដឹកនាំ​ប្រទេស វិលត្រឡប់​ទៅ​ដើរតួនាទី “​អព្យាក្រឹត្យ​” របស់​ខ្លួន​វិញ ។ RDG ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង NCPO គោរព​ព្រមទាំង​ពិនិត្យ​ឲ្យបាន​ម៉ត់ច​ត់​ស៊ីជម្រៅ​នូវ​សំណើរ​របស់​ពួកគេ ព្រោះថា សំណូមពរ​របស់​ក្រុម​នេះ គឺជា “​ច្រកចេញ​សម្រាប់​សង្គម​ថៃ​បច្ចុប្បន្ន​” ។​

​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ 2014 បានប្រកាស​កាលបរិច្ឆេទ រៀបចំ​ការបោះឆ្នោត​សកល​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ការ​កំណត់​ទាំងនោះ​បាន​ត្រូវ​ពន្យារ​ពេល​ជា​បន្តបន្ទាប់ ។ មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​សន្និដ្ឋានថា គ្រោង​គម្រោង​បោះឆ្នោត​ប្រព្រឹត្តទៅ​នៅ​ខែ 2/2019 នឹង​អាច​បន្ត​អូសបន្លាយ​បន្តទៀត ៕ សូ​យ​ន​

spot_img
×