Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម សូមឲ្យ​ប្រជាពលរដ្ឋ​ចូលរួម គោរព​ច្បាប់​ចរាច​រណ៍​

spot_img

​​ខេត្ត​កំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរណ៍​វា​ពិតជា​បាន​ធ្វើអោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សង្គម​គ្រួសារ​និង​សង្គមជាតិ ។​ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ដែនដី ដែល​ជា​ម៉ែ ជា​ឱ​របស់​ប្រជាពលរដ្ឋ​តែងតែ​ស្នើ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អោយបាន​នូវ គ្រោះថ្នាក់​ចរាចរណ៍​នេះ​អោយ​នៅ​កម្រិត​ទាប​ប៉ផុត​។​

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ក្នុងនាម​ជា​អាណា​ព្យាបាល​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ នឹង​បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ខ្ពស់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​សំខាន់បំផុត​នៅក្នុង​ពេល​បច្ចុប្បន្ន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​យកចិត្ដទុកដាក់​បំផុត ទៅលើ​បញ្ហា​នេះ​។​

ជាក់ស្ដែង លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ ជា​ផ្លូវការ​នៅ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា នៅ​វត្ត​រដ្ឋ​មា​លា ហៅ​វត្ត​ជា​លាច​ចារ ស្ថិតនៅ​ភូមិ​ជា​លា ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម នា​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​មីនា​ឆ្នាំ ២០១៨​នេះ បាន​មានប្រសាសន៍ ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម យកចិត្តទុកដាក់​ខ្ពស់ អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះ ដោយ​លោក​អភិបាល បានបញ្ជាក់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរ កំពុង​កើតឡើង​នៅក្នុង​ខេត្ត​កំពង់ចាម ក្នុង​បណ្ដា​ស្រុក​នានា ដោយ ឡែក​នា​ពេល​កន្លង​ទៅ នៅក្នុង​ស្រុក​បាធាយ បញ្ហា​គ្រោះថ្នាក់​ចរាចរ មាន​អត្រា​ខ្ពស់​ជាង​បណ្ដា​ស្រុក​ផ្សេងៗ​។ នេះ​ដោយសារ​តែ​ការបើកបរ​របស់​ពួកគាត់ មិន​មាន​ការប្រុងប្រយ័ត្ន បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ដោយ​ភាពស្រវឹង និង​កត្តា​ជាច្រើន​ទៀត​។

ដូច្នេះ​ទេ លោក ស្នើ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា ដើម្បី​ធ្វើ​យ៉ាងណា កាត់បន្ថយ​អោយបាន​នូវ​គ្រោះថ្នាក់​ចរាចរ​នេះ អោយ​នៅ​កម្រិត​ទាប​បំផុត​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×