Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆេះ​ផ្សារ​ទំនើប​នៅ​រុស្ស៊ី ផ្តាច់​ជីវិត​មនុស្ស ៣៧​នាក់ និង ៦៩​នាក់​បាត់​ខ្លួន​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣៧​នាក់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង បន្ទាប់​ពី​អគ្គិភ័យ​បាន​លេប​ត្របាក់​​ផ្សារ​ទំនើប​មួយ​ស្ថិតក្នុង​ទីក្រុង Kemerovo ប្រទេស​រុស្ស៊ី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ រុស្ស៊ី​ឈ្មោះ Tass បាន​រាយការណ៍​ថា អគ្គិភ័យ​បាន​បានចាប់ផ្តើម​​ឆាបឆេះ​នៅ​ជាន់​ទី ៤ នៃ​អគារ​ផ្សារ​ទំនើប Winter Cherry នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ និង​បាន​បំផ្លាញ​ផ្ទៃក្រឡា​អស់ ១.៦០០ មែត្រ​ការ៉េ​។​

​ក្នុង​ហេតុការណ៍​នោះដែរ ក៏​មាន​មនុស្ស​ចំនួន ៦៩ នាក់ ផងដែរ​បាន​បាត់​ខ្លួន ដែល​ក្នុង​ចំណោម​នោះ​​មាន ៤០ នាក់ ជា​កុមារ​។​

​មនុស្ស​ចំនួន ២០ ត្រូវបាន​គេ​ជួយសង្គ្រោះ​ចេញពី​អគារ​កើតហេតុ ហើយ​មនុស្ស ១០០ នាក់​ទៀត ត្រូវ​បាន​គេ​ជម្លៀសចេញ​៕ សុភ័ក្ត្រ

 

spot_img
×