Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ ទើប​រៀន​ចប់​ថ្នាក់​សញ្ញាប័ត្រ​បណ្ឌិត នៅ​អាយុ ៨៨​ឆ្នាំ​

spot_img

ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​អាយុ ៨៨​ឆ្នាំ ទើប​ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ពី​សកល​វិទ្យាល័យ​​មួយ​ក្នុង​ទីក្រុង ក្យូ​តូ (Kyoto) ដែល​ធ្វើ​ឲ្យ​លោកយាយ​ក្លាយជា​ស្ត្រី​វ័យ​ចំណាស់​បំផុត​នៅក្នុង​ប្រទេស​​ជប៉ុន ​ដែល​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន​សិ​ង្ហ​បុរី ​Channel News Asia នៅ​ថ្ងៃ​ច័ន្ទ ទី ២៦​នេះ​។​

​កាសែត​ជប៉ុន Asahi Shimbun បាន​រាយការណ៍​ថា លោកយាយ Kiyoko Ozeki ដែល​ទទួលបាន​​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ​ពី​សកល​វិទ្យាល័យ Ritsumeikan University បាន​រៀន​ចប់​​ថ្នាក់​បរិញ្ញាប័ត្រ បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​ពី​ក្រណាត់​ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ អស់​រយៈពេល ៣០​ឆ្នាំ​។​

​នៅ​ពិធី​ទទួល​សញ្ញាប័ត្រ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោកយាយ​បាន​និយាយថា “​វា​គឺជា​កិត្តិយស​ដ៏​​ធំ ហើយ​លោកយាយ​នឹង​ចងចាំ​អនុ​ស្សា​រីយ៍​នេះ​អស់​មួយជីវិត​”៕ សុភ័ក្ត្រ​

spot_img
×