Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រញ្ជួយ​ដី​កម្រិត ៦,៤ រង្វាស់​រិច​ទ័រ នៅ​ឥណ្ឌូណេស៊ី បង្ក​ឲ្យមាន​ការព្រមាន​ពីរលក​ស៊ូណាមិ​

spot_img

ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​ដកស្រង់​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល ភូ​កុម្ព​សាស្ត្រ ឲ្យដឹងថា ការរញ្ជួយ​ដី​ខ្លាំង​មួយ​ដែល​មាន​កម្រិត ៦,៤ រង្វាស់​រិច​ទ័រ បាន​កើតឡើង​នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត​ឥណ្ឌូណេស៊ី កាលពី​ព្រឹក​ព្រលឹម​មិញ​នេះ បង្ក​ឲ្យមាន​ជា​ការព្រមាន​ពីរលក​ស៊ូណាមិ​មួយ​រយៈពេល​ខ្លី មុនពេល​គេ​លុបចោល​វិញ​។​

​ប្រព័ន្ធ​ប្រកាសអាសន្ន​រលក​ស៊ូណាមិ មហាសមុទ្រ​ឥណ្ឌា (IOTWMS) ដំបូង​បាន​ប្រកាស​ព្រមាន​ពី​រលក​ស៊ូណាមិ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ក៏​បាន​លុបចោល​វិញ បន្ទាប់​ពី​អះអាងថា ៖ ពុំ​មាន​គ្រោះ​គំរាមកំហែង​ណា​មួយ​ទៅលើ​បណ្តា​ប្រទេស​ជាប់​មហាសមុទ្រ​ឥណ្ឌា​ទេ ៕ ចន្ទ្រា​

spot_img
×