Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្តី ហើយ​លួច​លុយ រត់​តាម​ប្រុស​ស្នេហ៍​

spot_img

​ភ្នំពេញ ​៖ លោក យិន សារឿ​ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ស្ត្រី​ម្នាក់ ជា​បណ្តោះ អាសន្ន ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​ឃាតកម្ម​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្តី​ដើម នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក ស៊ឺ មុនី​រ័ត្ន តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ម៉េត ជិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល​លេខ​១៦ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រកស៊ី​លក់ដូរ ពីបទ ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ថ្នាំពុល និង​បោះបង់​អនីតិជន លើ​ប្តី​ឈ្មោះ ស៊ឹម ស៊ុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ យោងតាម​មាត្រា ២៧ មាត្រា​២០១ និង​មាត្រា ៣២១ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ ម៉េត ជិន កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨ ក្រោយពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ប្តី​ថា ជន​ត្រូវ​ចោទ​ជា​ប្រពន្ធ បានដាក់​ថ្នាំពុល​ប៉ុនប៉ង​សម្លាប់ និង​បាន​លួច​លុយ​រត់ គេចខ្លួន​ទៅតាម​ប្រុស​ថ្មី ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×