Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថតរូប​បែប​ស្រើបស្រាល​ហួសហេតុ បវរកញ្ញា​ចក្រ​វា​ឡ ត្រូវបានមិត្ត​ប្រុស​សុំ​… បែកផ្លូវ​

spot_img

​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ ២០១២ Olivia Culpo បាន​ត្រូវ​មិត្ត​ប្រុស​សុំ​បែកផ្លូវ​គ្នា ក្រោយ​ពេល​នាង​បាន​ថត​អាល់​ប៊ុម “​អាក្រាត​សាហាវ​” ហួសហេតុ​នូវ​ទស្សនា​វ​ដ្តី​ផ្សាយ​ពាណិជ្ជកម្ម ឈុត​ងូតទឹក សម្រាប់​មនុស្សពេញវ័យ​។​

​តារា​កីឡា​បាល់​ឱប Danny Amendola បាន​បញ្ចប់​ជីវិត​ស្នេហា ២​ឆ្នាំ​ជា​មួយ​មិត្តស្រី ហើយ​ប្រកាស​សុំ​បែកផ្លូវ ព្រមទាំង​លុប​ចោល​រូបភាព​ស្នេហ៍ស្និទ្ធ​រវាង​អ្នក​ទាំង​២ លើ​គេហទំព័រ​ឯកជន ។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា មូលហេតុ​នាំឲ្យ​មាន​ការ​កាត់ផ្តាច់​នេះ ព្រោះ​តែ​រវាង​ពួកគេ​ច្រើន​នៅ​ឆ្ងាយ​ពី​គ្នា ពុំ​សូវ​បាន​ជួបគ្នា​។ លើស​ពី​អ្វី​ទាំងអស់ ព្រោះតែ Amendola ពុំ​ពេញចិត្ត​ជាមួយ​អាល់​ប៊ុម​រូបភាព​អាក្រាត​កាយ​ថ្មីៗ​នេះ ដែល Culpo ថត​ឲ្យ​ទស្សនាវដ្តី​ឈុត​ងូតទឹក Sports Illustrated ។​

​មុន​នេះ​មិនយូរប៉ុន្មាន ព័ត៌មាន​ពី​រឿង​ផ្តាច់​ស្នេហ៍​របស់​តារា​ល្បី​ទាំង ២​រូបនេះ បាន​លេចឮ តែ​អ្នក​ទាំង​២ រក្សា​ភាព​ស្ងៀមស្ងាត់ ។ ប៉ុន្តែ​ប្រហែលជា​កម្រង​រូបភាព​អាក្រាត​របស់ Culpo វា​ជា​តំណក់ទឹក​ចុងក្រោយ​ធ្វើឲ្យ “​កំពប់​ទឹក​” ចេញពី​កែវ ៕ លី​សា

 

spot_img
×