Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ស្លាប់ ជិះ​ម៉ូតូ​បុក​គូទរថយន្ដ លើ​ស្ពាន​អ្នក​លឿង​

spot_img

កណ្ដាល ៖ ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ ដែល​កំពុង​ឈប់​ធ្វើការ​ជួសជុល នៅលើ​ស្ពាន​អ្នក​លឿង បណ្តាល​មនុស្ស ២ នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍​ស្រុក​លើកដែក បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ យ៉ុង និត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1C-2938 រួម​ដំណើរ​ម្នាក់​ឈ្មោះ សឿន​អ៊ូ​ក ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។ ជនរងគ្រោះ​ទាំង ២ នាក់ មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ។ ចំណែក​រថយន្ដ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ទ្រុង​ខៀវ ពាក់​ស្លាក​លេខ ស្ទឹងត្រែង 3A-9248 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ នៅ​មុនពេល​កើតហេតុ សាក្សី​បាន​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ លុះ​បើក​មកដល់​ចំណុចកើតហេតុ​លើ​ស្ពាន​អ្នក​លឿង ស្រាប់តែ​រថយន្ដ​ខូច​ទៅមុខ​លែង​រួច ភ្លាមនោះ​អ្នកបើកប​រថយន្ដ​បាន​ឈប់​រថយន្ដ រួច​បើកភ្លើង​ស៊ីញ៉ូ​សុំ​ផ្លូវ​ជា​សញ្ញា ដើម្បី​ធ្វើ​ការជួសជុល ខណៈនោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ បាន​ជិះ​ក្នុង​ល្បឿន​លឿន បាន​ជិះ​មក​បុក​រថយន្ដ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​និង​អ្នករួមដំណើរ​ស្លាប់​ដួល​បោក​ក្បាល​ទៅ​និង​ផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ចំណែក​អ្នកបើកប​រថយន្ដ បាន​ទុក​រថយន្ដ​ចោល រួច​រត់គេចខ្លួន​បាត់​ស្រមោល ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×