Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ជិះ​ម៉ូតូ​លឿន វ៉ា​ជែង​ពេញ​ផ្លូវ​បុក​រថយន្ត​កុង​តឺន័រ​ពីក្រោយ​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់ និង​រង​របួសធ្ងន់​ម្នាក់ ក្នុង​គ្រោះថ្នាក់​ចរាច​របើក​ម៉ូតូ​វ៉ា​ជែង ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ សណ្តោង​រ៉ឺម៉ក ក្រោយពី​ពួកគេ​ជិះ​ម៉ូតូ​ត្រឡប់ មក​ពី​ជួប​ស្រី​ស្នេហ៍​វិញ នៅវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃអាទិត្យ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ទល់មុខ​វត្ត​ព្រៃ​ព្រីង ស្ថិតក្នុង​ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង អាយុ​២៣​ឆ្នាំ ជា​កម្មករសំណង់ និង ឈ្មោះ សួន អាយុ​១៨​ឆ្នាំ របួសធ្ងន់​។ រថយន្ត​ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2713 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក់​ហុងដា​ឌ្រី​ម​០១២ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រៃវែង 1F-4001​។ មុនពេល​មាន​ហេតុការណ៍​នេះ​កើតឡើង យុវជន​ទាំង​ពីរ​នាក់ និង​មិត្តភក្តិ​ជាច្រើន​នាក់ បាន​នាំគ្នា​ដឹក​ស៊ី​ស្រវឹង​ជោក​។ ក្នុង​ពេល​គ្រោះថ្នាក់​នោះ សមត្ថកិច្ច​ក៏​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច និង​លុយ ដុល្លារ​ចំនួន​៨០​ដុល្លារ​ផង​ដែរ នៅ​ក្នុង​កាបូប​ជនរងគ្រោះ​ដែល​ស្លាប់​។ តាម​ការ​សនិ្នដ្ឋាន​របស់​សមត្ថកិច្ច​ថា ពួកគេ​ទើប​ត្រឡប់​ពី​លក់​ថ្នាំ​ញៀន​ឲ្យគេ​នៅ​ម្តុំ​ណាមួយ មិនមែន​ត្រឡប់​ពី​ជួប​ស្រី​ស្នេហ៍​នោះទេ​។​

​ម្តាយមីង​របស់​សព បាន​និយាយថា មុនពេល កើតហេតុ​នេះ គឺ​ក្មួយប្រុស​គាត់​ឈ្មោះ សេង អាយុ​២៣​ឆ្នាំ ជាង​សំណង់ បាន​មកលេង​ផ្ទះ​របស់​គាត់ ហូបចុក​ផឹកស៊ី​តិចតួច នៅ​ផ្ទះ​គាត់ ជាមួយ​និង​កូនប្រុស​គាត់​។ ស្រាប់តែ​ក្រោយមក​ឮថា ក្មួយប្រុស​ខ្ចី​ម៉ូតូ​កូន​គាត់ថា​ ទៅ​ជួប​សង្សារ​មួយ​ភ្លែត ហើយក៏​បាន​បបួល​កូនប្រុស​គាត់​ទៅ​ជាមួយ​ផងដែរ​។ កូនប្រុស​គាត់ ក៏​បាន​ប្រកែក​មិន​ព្រមទៅ​ទេ តែ​គេ​បបួល​ទៅ​ទាល់តែ​បាន​។ ក្រោយមក​ទើប​មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា អា​សេង និង​អា​សួន ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ហើយ​។​

​មុនពេល​កើតហេតុ បាន​ឃើញ​ម៉ូតូ​១​គ្រឿង​នេះ ជិះ​ឌុប​គ្នា​២​នាក់ ធ្វើដំណើរ​ពី​ជើង​មក​យ៉ាង​លឿន វ៉ា​ជែង​ពេញ​ផ្លូវ លុះ​មកដល់​ចំណុច កើតហេតុ​មុខ​វត្ត​ព្រៃ​ព្រីង បុក​រថយន្ត​សណ្តោង​រ៉ឺម៉ក​ស្លាប់​ភ្លាម​ម្នាក់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់​៕​ ដោយ ៖  បញ្ញាស័ក្តិ

spot_img
×