Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​ម្នាក់​ចាក់​សាំង ដុត​ខ្លួន ប៉ុនប៉ង​សម្លាប់ខ្លួន ពេល​កំពុង​ផឹកស៊ី​

spot_img

​ខេត្ត​កំពត ៖ យោធា​កងទ័ពជើងទឹក​ម្នាក់ បាន​ផឹកស្រា​ស្រវឹង បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង ប៉ុនប៉ង​ធ្វើអត្តឃាត នៅមុខ​ផ្ទះ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​កើត នួន ជា​យោធា​កងទ័ពជើងទឹ​កមូល​ដ្ឋា​ន​សមុទ្រ​ផ្នែក​ត្រែ​ទ័ព​។ ពេល​កំពុង​អង្គុយ​ផឹកស៊ី​គ្រឿង​ស្រវឹង មិនដឹង​ជា​មូល​អ្វី ទើប​បុរស​រូប​នេះ យក​សាំង​មក​ដុត​ខ្លួន​ហើយ ត្រូវបាន​ដឹក​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ១.៧៩​ភ្នំពេញ​ភ្លាមៗ ដោយ​មាន​អាការៈ​ធ្ងន់ធ្ងរ​ពេក​។​

​ប៉ុន្តែ​ករណី​នេះ អ្នកភូមិ​និយាយថា ទំនងជា​មាន​វិបត្តិ​ក្នុង​គ្រួសារ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី នៅ​មិនទាន់​មាន​ការបញ្ជាក់​អះអាង​ពី​ក្រុមគ្រួសារ ឬ​ពី​សមត្ថកិច្ច អំពី​មូលហេតុ​ដែល​នាំ​បុរស​រូប​នេះ​ដុត​ខ្លួន​ឯង​នៅឡើយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×