Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដាច់ខាត​ក្នុង​ការការពារ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​

spot_img

​បន្ទាយមានជ័យ ៖ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ដាច់ខាត​ក្នុង​ការការពារ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា មិន​ឲ្យ​នណាម្នាក់​មក​បំផ្លាញ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​កម្រ​នោះឡើយ​។​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ លេខ​៥ ពី​ខេត្ត​បាត់ដំបង​ឆ្ពោះទៅ​កាន់​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ នេះ បាន​ថ្លែងថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​គោរព​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ការបោះឆ្នោតជាតិ​យើង​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​ជា​ធម្មតា គឺ​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ដោយ​គ្មាន​ការកែប្រែ​ឡើយ​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​អំពី​សង្គ្រាម​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​នៅក្នុង​ពេល​នោះ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ គឺជា​សមរភូមិ​ក្តៅ ដែល​ពួក​ខ្មែរក្រហម​បាន​តាំង​ទីលំនៅ​នៅ​ទីនេះ ។ ពេល​នោះ​តំបន់​នេះ បាន​ក្លាយទៅជា​តំបន់​គ្រោះថ្នាក់​បំផុត​ដែល​គ្មាន​ន​ណា​អាច​ចូល​បាន​នោះ​ទេ​។ ប៉ុន្តែ​ដោយសា​តែ​ការដាក់ចេញ​នូវ​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ គឺ​បាន​ធ្វើឲ្យ​ក្រុម​ខ្មែរក្រហម​ព្រម​ចុះ​ចូលធ្វើ​សមាហរណកម្ម​មក​រួម​រស់​ជា​មួយ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់សង្គ្រាម និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​។​

​ដោយសារ​តែ​សន្តិភាព​នេះហើយ ទើប​យើង​អាច​កសាង​អភិវឌ្ឍន៍​សមិទ្ធផល​ជាតិ​បាន​បន្ត​បន្ទាប់​ដូច​ថ្ងៃនេះ ហើយ​បច្ចុប្បន្ន​នេះ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ គឺ​ពោ​ពេញ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា ការកសាង​និង​ធ្វើឲ្យ​ប្រសើរ​ឡើង​លើ​កំណាត់​ផ្លូវជាតិលេខ​៥​នេះ គឺ​មិនមែន​ធ្វើ​តែ​១​កំណាត់​នោះទេ គឺ​រាជរដ្ឋាភិបាល​នឹង​សាងសង​ជា​បន្តបន្ទាប់​ទៀត ដូចជា​ថ្ងៃនេះ​បើ​ការសាងសង់​កំណាត់​ផ្លូវ​ពី​ក្រុង​បាត់ដំបង​ទៅ​សិរីសោភ័ណ បន្ទាប់មក​នឹង​សាងសង់​ពី​ព្រែក​ក្តាម​មក​ខេត្ត​ពោធិសាត់ និង​បន្ទាប់​មក​ពី​ខេត្ត​បាត់ដំបង​ទៅ​ដល់​ព្រំដែន​កម្ពុជា​-​ថៃ​ទៀត​ផង​។ ជាមួយគ្នា​នោះ​ផង​ដែរ​រដ្ឋាភិបាល​នឹង​មាន​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បណ្តា​ផ្លូវ​ជាតិ​ផ្សេងៗ​មួយចំនួន​ទៀត​នាពេលខាងមុខ​។​

​នៅក្នុង​អំឡុងពេល​នៃ​ការសាងសង់​កំណាត់​ផ្លូវ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូមឲ្យ​ប្រជាពលរដ្ឋ មេត្តា​យោគយល់​ក្នុងការ​ធ្វើ​ដំណើរ ព្រោះ​អាច​មានកា​រំខាន​ដោយ​គ្រឿងចក្រ​សាងសង​ផ្សេងៗ ជាមួយគ្នា​នោះ​សម្តេច​តេជោក៏សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ផង​ដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ សូម​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

  

spot_img
×