Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អគ្គនាយិកា​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ត្រូវបាន​ជនជាតិ​កូ​សូ​វ៉ូ​ដែល​ឆបោក​ប្រាក់ ជិត​៣០​លាន​ដុល្លារ លេច​ភស្តុតាង​ជាច្រើន

spot_img

ភ្នំពេញ​៖​បុរស​ជនជាតិ​កូ​សូ​វ៉ូ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​និង​ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​បណ្តោះអាសន្ន កាលពីពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​លោកស្រី ឃឹម រ៉ានី អគ្គនាយិកា​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ចំនួន​២៧​លាន​ដុល្លារ​អាមេរិក ។

​ចន្លោះ​ពេលនេះ មាន​លេច​ភស្តុតាង​ជាច្រើន ដែល​បង្ហាញថា បុរស​ជនជាតិ​កូ​សូ​វ៉ូ​រូបនេះ ធ្លាប់​ឆបោក​ប្រាក់​អ្នកដទៃ​ជាច្រើន​សន្ធឹកសន្ធាប់ ស្ទើរ​ទូទាំង​ពិភពលោក​ទៅហើយ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​មានការ​ចាត់តាំង​ច្បាស់លាស់​។​

​បុរស​ជនជាតិ​កូ​សូ​វ៉ូ​រូបនេះ​ឈ្មោះ ដឺ​នី​ស កូ​កូ​វិច (Denis Cokovic) ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​”​មិន​បំពេញ កាតព្វកិច្ច​ចំពោះ ឧបករណ៍ អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ថ្ងៃទី​២៨ ខែមេសា ថ្ងៃទី​១៦ ខែឧសភា ថ្ងៃទី​២៦ ខែឧសភា និង ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៧ តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ ច្បាប់​ស្តីពី​ឧបករណ៍ អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ ទូទាត់​សង​ប្រាក់​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​និង​តាម​ឯកសារ​ទទួលបាន បង្ហាញថា ឈ្មោះ ដឺ​នី​ស កូ​កូ​វិច គឺ ជា​បងប្អូន​របស់​វី​នី​តា អ្នកលក់​ថ្នាំញៀន​ដ៏​ល្បីឈ្មោះ ដែល​កើត​នៅ​ប្រទេស Montenegro ។ វី​នី​តា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ​២០១៥ នៅ​ប្រទេស​អេ​ស្ប៉ា​ញ ចំពោះ​ការរត់ពន្ធ​កូ​ខេន ជា​អន្តរជាតិ​ទម្ងន់​៣,៥​តោន មានតម្លៃ​២០​លាន​អឺរ៉ូ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ហៅ​វី​នី​តា ថា ជា​អ្នកផ្គត់ផ្គង់​កូ​ខេន​ទៅ​ពាក់កណ្ដាល​ពិភពលោក ។​

​ឯកសារ បង្ហាញថា កូ​កូ​វិច ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម​ជាមួយ​ចូ​ស៊ិ​ប ស្វេ​ទិ​ក ( Josip Svetic ) ដែល​ធ្លាប់​ជាប់ទោស​គ្រឿងញៀន​នៅ​ឆ្នាំ​២០០៩ ។ កូ​កូ​វិច ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ដោយ​អាវុធ ហើយ​មាន​របួស​ភ្នែក​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ ក្នុងការ​បាញ់បោះ​ហើយ​សព្វថ្ងៃនេះ កូ​កូ​វិច មិនអាច​មើលឃើញ ហើយ​មានការ​លំបាក​ក្នុងការ​ស្តាប់​។​ក្រោយមក កូ​កូ​វិច ត្រូវបាន​ផ្តន្ទាទោស​ពីបទ​បាញ់បោះ ។​

​នៅ​ខែកុម្ភៈ ឆ្នាំ​២០១០ កូ​កូ​វិច បាន​ចុះបញ្ជី​ក្រុមហ៊ុន​មួយ​ឈ្មោះ​ណា​ហ៊ិ​ល (Nahil) ដោយ​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ នៅ​ទីក្រុង Banja Luka (Denis Mensur Bibic) ក្រុមហ៊ុន​នេះ​សន្យា​រក​ការងារ​ឱ្យ​ប្រជាជន Serbia នៅ​ឌី​បៃ ដោយ​ផ្តល់​ប្រាក់ខែ​ពី​២០០០KM-៦០០០KM ហើយ​ជា​ថ្នូរ​នឹង​សេវា​នេះ ភាគី​ដែលមាន​ចំណាប់អារម្មណ៍​ត្រូវ​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ចំនួន​៨០០KM ។ សេវា​នេះ​មិនដែល​បានផ្តល់​ដល់​ប្រជាជន​ទាំងនេះ​ទេ ហើយ​ចុងបញ្ចប់ កូ​កូ​វិច លួច​លុយ​បាន​២០០០០០KM​។​

​ឯកសារ​បង្ហាញ​ទៀតថា ក្រោយពី​ប្រតិបត្តិការ​រាប់សិប​ឆ្នាំ​ក្រសួងមហាផ្ទៃ​ប្រទេស Serbia បាន​រកឃើញថា​ឈ្មោះ កូ​កូ​វិច គឺ ជា​ឈ្មោះ​ក្លែងក្លាយ ហើយ​ក្រសួងមហាផ្ទៃ​បាន​លុបចោល​អាជ្ញាប័ណ្ណ​នានា​របស់ កូ​កូ​វិច ហើយ​បាន​ជូនដំណឹង​ទៅ​រដ្ឋបាល​ពន្ធដារ​ប្រទេស Serbia និង ធនាគារ​ទាំងអស់​អំពី​ករណី​ឆបោក​នេះ ។ គណនី Bibic ត្រូវបាន​ផ្អិ​ប ប៉ុន្តែ​ខណៈដែល​ករណី​ឆបោក​កំពុង​ត្រូវបាន​ស៊ើបអង្កេត កូ​កូ​វិច បាន​រត់គេចខ្លួន ។​

​ក្រោយពី​អត្តសញ្ញាណ​ពិត​របស់ កូ​កូ​វិច ត្រូវបាន​បង្កើតឡើង ដីកា​ត្រូវ​បានចេញ ដោយសារ​ការជាប់​សង្ស័យ​ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ តាមរយៈ​ការ​ក្លែងបន្លំ និង បន្លំ ឆបោក និង ការរកស៊ី​ឆបោក​ដែល​ការខាតបង់​លើសពី ២០០០០០KM​។​

​កូ​កូ​វិច បាន​បោកប្រាស់​ប្រាក់​មនុស្ស​ជាច្រើន​បើ​គិត​ជា​ទឹកប្រាក់​រាប់ពាន់​អឺរ៉ូ ។ កូ​កូ​វិច ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក​និ​យោ​ជិ​ក និង ការ​ក្លែងបន្លំ​ឯកសារ​។​

​តាម​ឯកសារ​ចុងក្រោយ បញ្ជាក់ថា បទឧក្រិដ្ឋ​មួយទៀត កូ​កូ​វិច បាន​គំរាមកំហែង​មនុស្ស​ម្នាក់ នៅពេល​កូ​កូ​វិច ចូល​ទូក​របស់គេ​ដែល​ចងភ្ជាប់​នឹង​ផែ ។ បន្ទាប់មក កូ​កូ​វិច បាន​ដក​កាំភ្លើងខ្លី​ចេញពី​ក្រោយ និង ដាក់​កាណុង​កាំភ្លើង​ចូលក្នុង​មាត់​ជនរងគ្រោះ ។ កូ​កូ​វិច ត្រូវបាន​ចោទប្រកាន់​ពីបទ​គំរាម​សម្លាប់​ជនរងគ្រោះ ។ ក្រោយមក កូ​កូ​វិច ត្រូវបាន​ចោទប្រកាន់ថា បាន​វាយ Boolan ជា​ច្រើនដង​ជាមួយនឹង​កាំភ្លើងខ្លី បន្ទាប់មក​បាន​ភ្ជង់​ពោះ​ជនរងគ្រោះ ហើយ​កូ​កូ​វិច ត្រូវបាន​ចាប់ខ្លួន ។​

​គួរ​បញ្ជាក់ថា ករណី​ឆបោក​លុយ​រាប់លាន​ដុល្លារ​របស់លោក​ស្រី ឃឹម រ៉ានី អគ្គនាយិកា​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នេះ​កម្លាំង​អាវុធហត្ថ បើក​ប្រតិបត្តិការ ក្រោម​បញ្ជា​ផ្ទាល់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ។​

នៅពេល​រៀបចំ​ដំណើរការ ជនសង្ស័យ​រូបនេះ បាន​ប្រាប់​សមាជិក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​ធំ​នៅ​បរទេស​ដែលមាន​ដើមទុន​ហាសិប​ពាន់​លាន​ដុល្លារ​អាមេរិក ពុំទាន់​ទម្លាក់​ប្រាក់​មកឱ្យ​ទេ ។ ដូច្នេះ សូមឱ្យ​សមាជិក​ភាគហ៊ុន​ទាំងអស់ ចេញ​ប្រាក់​ជាមុនសិន​ដើម្បី​បាន​ដំណើរការ​។ ពេលនោះ លោកស្រី​ឃឹម រ៉ានី បានចេញ​ប្រាក់​ជា​បន្តបន្ទាប់ ឱ្យទៅ​ជនសង្ស័យ រហូត​ចំនួន​២៧​លាន​ដុល្លារ​អាមេរិក​។​

​ក្រោយពេល​បានទទួល​ប្រាក់​រួចហើយ ជនសង្ស័យ​ពុំបាន​យកប្រាក់​នេះ ទៅ​ដំណើរ​ការសាងសង់​រី​ស្ស៊​ត ដូច​ការអះអាង​នោះទេ ធ្វើឱ្យ​សមាជិក​ភាគហ៊ុន មានការ​សង្ស័យ ទើប​ឈានដល់​ការស្រាវជ្រាវ​ដឹងថា ពុំមាន​គម្រោង​រៀបចំ​រី​ស្ស៊​ត​នៅ​ខេត្ត​កែប និង​ខេត្តកំពត​ឡើយ​។ បន្ទាប់មក​ជនសង្ស័យ បានទាមទារ​ប្រាក់​បន្ថែ​ម ចំនួន​៤​លាន​ដុល្លារ​ទៀត ទើប​លោកស្រី ឃឹម រ៉ានី ដាក់ពាក្យ​ប្តឹង នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​រៀបចំ​គម្រោង​ចាប់ខ្លួន ខណៈពេល​ជនសង្ស័យ មក​ទទួល​ប្រាក់​។​

​លុះ​ពេល​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ក៏​នាំទៅ​ឆែកឆេរ​កន្លែង​ស្នាក់នៅ ក្នុង​អា​ផាត​មិន ម៉ា​លីន នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ធ្វើការ​ដកហូត​ប្រាក់​ចំនួន​៤២​ម៉ឺន​ដុល្លារ​អាមេរិក នៅក្នុង​អា​ផាត​មិន ម៉ា​លីន ដែល​ជនសង្ស័យ​កំពុង​រស់នៅ ។​

​សកម្មភាព​ទាំងអស់នេះ គឺ​ជន​ត្រូវ​ចោទ ឈ្មោះ Denis Cokovic មិនមែន​ប្រព្រឹត្ត​តែម្នាក់ឯង​នោះទេ គឺ​ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ប្រព័ន្ធ ឬ​ជា​ក្រុម​ដែលមាន​ការចាត់តាំង​ច្បាស់លាស់​ដែល​ក្នុងនោះ​មានឈ្មោះ Cokovic Denis ជា​មេខ្លោង និង​ជា​អ្នក​យកលុយ មានឈ្មោះ Siriluck Choochart ជា​អ្នកចុះហត្ថលេខា​ចេញ​មូល​ប្ប​ទា​នប​ត្រ រីឯ​ឈ្មោះ Sompong Sakulthap ជា​អ្នករត់​ឯកសារ​៕ ដោយ ៖ វិចិត្រ​

 

spot_img
×