Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​កុន​ជ្រូក​ម្នាក់ អះអាងថា នាង​ត្រូវ​គេ​គំរាម​កុំ​ឲ្យ​និយាយ​ពី​ទំនាក់ទំនង ស្នេហា​លួចលាក់​ជាមួយនឹង លោក ត្រាំ​

spot_img

តារា​កុនស៊ិ​ច​អាមេរិច​ម្នាក់​ឈ្មោះ Stormy Daniels បាន​និយាយថា នាង​ត្រូវបាន​គេ​គំរាមកំហែង​​កុំ​ឲ្យ​និយាយ​រឿង​អ្វី​ទាំងអស់​ពី​ទំនាក់ ទំនង​ស្នេហា​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី ២៦​នេះ​។​

​តារា​កុន​ជ្រូក​នេះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CBS ថា​មាន​បុរស​ម្នាក់​បាន​ដើរមក​ជិត​គាត់ នៅ​​កន្លែង​ចត​ឡាន​ក្នុង​ទីក្រុង Las Vegas កាលពី​ឆ្នាំ ២០១១ ហើយ​ជន​ចម្លែក​រូបនោះ​បាន​ប្រាប់​នាង​ថា “​ទុកឲ្យ​លោក ត្រាំ នៅ​ម្នាក់ឯង​ទៅ​។ បំភ្លេច​រឿង​ដែល​បាន​កើតឡើង​ចោល​។​”

​នាង​បន្ត​ទៀត​ថា ក្រោយពេល​និយាយប្រាប់​នាង​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​រឿង​ជាមួយ ដូ​ណា​ល់ ត្រាំ​ បុរស​រូប​នោះ​បាន បាន​ដើរ​ក្រ​វ៉ែល និង​មើល​កូនស្រី​របស់​នាង ដោយ​និយាយថា “​ក្មេង​តូច​នេះ​ស្អាត មែន​។ នាង​នឹង​គួរឲ្យ​អាណិត​ណាស់ ប្រសិន​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ម្តាយ​នាង​”​។​

​ទោះយ៉ាងណា លោក ត្រាំ បដិសេធថា គាត់​ពុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​តារា​ខាងលើ​។​

​តារា​អាសអាភាស​ដដែល​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ន៍ថា នាង​ធ្លាប់​បាន​រួមភេទ​ជាមួយនឹង​លោក ត្រាំ​​ តែ​ម្តង​គត់ នៅក្នុង​សណ្ឋាគារ​មួយ ក្នុង​កំឡុង​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា​​កាលពី​ខែ កក្កដា ឆ្នាំ ២០០៦​។​

​រហូតមកដល់​ពេលនេះ លោក ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ មិនទាន់​បាន​ធ្វើការ​ឆ្លើយ​តប​​នោះ​ទេ​ជុំវិញ​ការចោទប្រកាន់​ចុងក្រោយ​នេះ​។​

​សូមបញ្ជាក់​ថា មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិច ក្នុង​ឆ្នាំ ២០១៦ មាន​តារា​ជាច្រើន បាន​ចេញមុខ​អះអាង​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ ជាមួយនឹង​លោក​។ តារា​ជាច្រើន​ក៏​បាន​ចេញ​​មុខ​អះអាងថា ពួកគេ​ត្រូវបាន​ផ្តល់​លុយ​ឲ្យ ដើម្បី​ឲ្យ​កុំឲ្យ​ពួកគេ​បកអា​ក្រាត​ទំនាក់ទំន​ង​ស្នេហា​ជាមួយ​នឹង​លោក ត្រាំ​៕ សុភ័ក្ត្រ​

spot_img
×