Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេជាង​ផ្ទះ​ម្នាក់​បាក់​អន្ទា​ធ្លាក់ បណ្តាលអោយ​ស្លាប់​

spot_img

កណ្តាល ៖ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា មាន​ករណី​ជាង​ផ្ទះ​ម្នាក់​បាក់​អន្ទា​ធ្លាក់ បណ្តាលអោយ​ស្លាប់ និង​របួស​ម្នាក់ នៅ​ចំណុច​ភូមិ​ព្រែក​អំបិល​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧​ព្រឹក​។​

​ជនរងគ្រោះ​២​នាក់ គឺ​ឈ្មោះ​សាក់ ពូន​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត កណ្តាល ស្លាប់ និង​ឈ្មោះ ហេង ឡា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់​របួសស្រាល​។​

នៅ​ថ្ងៃកើតហេតុ ឈ្មោះ​សាក់ ពូន​បានមក​ធ្វើ​ជាង​ផ្ទះ​អោយ​ម្ចាស់ផ្ទះ​ឈ្មោះ​ហាយ ងុ​យ​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។​ពេល​មក​ដល់​កន្លែង​ធ្វើ​ផ្ទះ​ឈ្មោះ​សាក់ ពូន និង ឈ្មោះ ហេង ឡា អាយុ ៥៤ ឆ្នាំ ជា​មេជាង ក៏​ឡើង​លើ​អន្ទា​រៀប​ឥដ្ឋ​កម្ពស់​៣​ម៉ែត្រ ថែម​ទាំង​លើក​ដុំឥដ្ឋ​ដាក់​លើ​អន្ទា​ជា​ច្រើនដុំ​ទៀត ។ ពេល​កំពុង​រៀប​ឥដ្ឋ​ស្រាប់តែ​បាក់​អន្ទា ធ្លាក់ចុះ​មក​ក្រោម​ទាំង​ឥដ្ឋ​ទាំង​មនុស្ស បណ្ដាល​ដុំឥដ្ឋ​ទាំងនោះ​ធ្លាក់​សង្កត់​លើ​ឈ្មោះ​សាក់ ពូន ត្រូវ​មុខ​និង​ក្បាល បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើត ហេតុ ។ ចំណែក​ឈ្មោះ​ហេង ឡា ត្រូវរបួស​ត្រឹម​ចង្កេះ​ចុះ​ក្រោម ហើយ​អ្នកជិតខាង បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល និង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក​ស្អាង​សហការណ៍​ជាមួយ​លោក​មេឃុំ​-​មេភូមិ ពិនិត្យ​សព​មាន​ស្លាកស្នាម​ផុង​លើ​ផ្ទៃមុខ និង​ស្នាម​ជាំ​លើ​ដើមទ្រូង​ដោយសា​ដុំឥដ្ឋ​សង្កត់ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​។ ក្រោយ​ពិនិត្យ​នឹង​តាម​សំដី​ម្ចាស់ផ្ទះ​នឹង​អ្នកជិតខាង​បំភ្លឺ ជនរងគ្រោះ​ពិតជា​ធ្លាក់​លើ​អន្ទា​ស្លាប់​ពិតប្រាកដ​មែន​។​

ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×