Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​និង​ហាយ​ឡែន​ឌ័​រ បុក​គ្នា​លើ​ផ្លូវជាតិ​លេខ​៥៨ នៅ​ព្រំដែន​ថ្មពួក ស្លាប់​៣ របួស​៤​នាក់​

spot_img

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កាមរី​និង​ហាយ​ឡែន​ឌ័​របុក​គ្នា​លើ​ផ្លូវជាតិ​លេខ​៥៨ នៅ​ព្រំដែន​ថ្មពួក ស្លាប់​៣ របួស​៤​នាក់ ក្នុងនោះ​មាន​មនុស្ស​ស្រី​វ័យ​ចំណាស់​២​នាក់ ក្មេងប្រុស​១​នាក់ និង របួសធ្ងន់​៤​នាក់ ។​

ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១១ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ លើ​បណ្ដោយ​ផ្លូវ​លេខ​៥៨ កៀក​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ភូមិ ក្ដិប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បន្ទាយមានជ័យ​។​

លោក​អនុ​សេនី​យ៍ ពុត ហោ នាយ​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ក្តឹប​ថ្ម នៃ​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ -​ថ្មពួក​អោយដឹងថា ៖ រថយន្ត​បង្ក​គ្រោះថ្នាក់ ម៉ាក​តូយ៉ូតា​ហាយ​ឡែន​ឌ័​រគ្មាន​ស្លាក​លេខ បើកបរ​ពី​ត្បូង​ទៅ​ជើង បាន​បុក​គ្នា​ត្រង់​ផ្លូវ​កោង​ខ្ពស់ និង​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី ពាក់​ស្លាក​លេខ​កំពត 2A ០២៨៦ ពណ៌​ស្លាប​ក្អែក ដែល​បើកបរ​ច្រាសទិស​ពី​ជើង​ទៅ​ត្បូង​។​

រថយន្ត​កាមរី​បុក​ចំ​ចំហៀង​រថយន្ត​ហាយ​ឡែន​ឌ័​រ​បណ្តាល​អោយ​ប៉ើង​ធ្លាក់ចុះ​ពី​ថ្នល់​ដ៏​ខ្ពស់ ហើយ​ខ្លួនឯង​ក៏​ខូចខាត​ខ្ទេច​ដែរ​។​ លោក​ បន្តថា ជនរងគ្រោះ​ខាង​រថយន្ត​ហាយ​ឡែន​ឌ័​រ រួមមាន ៖ ១- សឿន សាមឿន ភេទ​ប្រុស រងរបួស​ធ្ងន់ លំនៅ​ក្រុង​ប៉ោយ​ប៉ែត ។ ២- ឈ្មោះ អៀង សារិន ភេទ​ស្រី ចំណាស់ បាន​ស្លាប់​។ ៣- ដើង ភេទ​ស្រី ស្លាប់ ។ ៤-​ឈ្មោះ ពេជ្រ ចា​រ៉ាត់ ភេទ​ប្រុស អាយុ​១០​ឆ្នាំ បាន​ស្លាប់​។ ៤- លោក​ហ៊ុយ ឆៀរ ភេទ​ប្រុស​របួសធ្ងន់ ។ ៥-​ឈ្មោះ ពេជ្រ ចា​រិទ្ធិ ភេទ​ប្រុស​អាយុ​១​ខួប​កន្លះ របួសធ្ងន់​។​ ​

ជនរងគ្រោះ​ទាំង​ខាងលើ មាន​លំនៅ​ភូមិ​/​ឃុំ​ចម្ការ​ហ្លួង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​ ​លោក​បន្តថា ៖ ចំណែក​ខាង​រថយន្ត​កាមរី អ្នកបើកបរ​និង​អ្នករួមដំណើរ​មិនទាន់​ក្តាប់​បាន​អត្តសញ្ញាណ​នៅឡើយ​ទេ ក៏​រត់គេចខ្លួន​បាត់​។​

លោក ញាន ឡា​ញ់ មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែនគោល​វរ​សេនា​តូច​លេខ​៨០៧ អោយដឹងថា ៖ សមត្ថកិច្ច​នគរបាល​និង​អ្នកស្រុក​បាន​ខិតខំ​សង្គ្រោះ​ជនរងគ្រោះ​នាំ​ទៅកាន់​មន្ទីរពេទ្យ ហើយ​សព​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ​ដោយ ៖ បន្ទាយ​

 

spot_img
×