Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ប្រាសាទ​នៅ​តំបន់​បន្ទាយឆ្មារ​ទទួល​បាន​ការជួសជុល​, សង្គ្រោះ​និង​ធ្វើ​ផ្លូវ​ចូល​ពី​ឯកជន និង​រដ្ឋ​

spot_img

​បន្ទាយមានជ័យ ៖ ក្រុម​ប្រាសាទ​នៅ​តំបន់​បន្ទាយឆ្មារ​ទទួល​បាន​ការជួសជុល​, សង្គ្រោះ​និង​ធ្វើ​ផ្លូវ​ចូល​ជា​បន្តបន្ទាប់​ពី​សប្បុរស​ជន​ឯកជន​និង​ពី​រដ្ឋ ។ ប៉ុន្តែ​មិន​មាន​មូលនិធី​ពី​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ឬ​ដៃគូ​អភិវឌ្ឍន៍​ដូច​មុន​ទេ​។​

​លោក ហន រិ​ដ្ឋា អនុប្រធាន​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វ​ប្បធ​ម៍​និង​វិចិត្រសិល្បៈ បាន​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ថា ៖ កន្លងមក​ដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​មាន​ការជួសជុល ថែទាំ សង្គ្រោះ សម្អាត​ស្មៅ ព្រៃ … នៅ​ប្រាសាទ​នានា យើង​មាន​មូលនិធិ​ពី​ប្រទេស​ជា​មិត្ត មូលនិធិ​ពហុភាគី ឯកតោ​ភាគី ពី​ដៃគូ​អភិវឌ្ឍន៍​មាន​អង្គការ សមគម​នានា​ជាច្រើន​។​

ប៉ុន្តែ មួយរយ​:​ចុងក្រោយ​នេះ ពុំ​មាន​ទៀត​ទេ​។ មានតែ​សប្បុរសជន​ឯកជន​ដូចជា លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ជួយ​ថវិកា​និង​កម្លាំង​របស់​មន្ត្រីរាជកា​រ កងកម្លាំង មហាជន​យ៉ាង​ច្រើនសន្ធឹក​លើ​ការជួសជុល​ប្រាសាទ​បន្ទាយឆ្មារ និង​ការកាប់​ឆ្ការព្រៃ ស្មៅ​បន្លារ ស្តារ​ពើក (​ល្បាប់​ភក់​) នៅ​ទីនោះ​។​

ហើយ​ថ្មីៗ​នេះ បាន​សម្រួល​ថ្ម និង​ជួសជុល អភិវឌ្ឍន៍​និង​អភិរក្ស​ត្រង់​រូប​អវតារ​លោ​កិ​ស្វរ​: បាន​សហការ​នឹង​ក្រុមការងា រ​នៃ​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វ​ប្បធ​ម៍​និង​វិចិត្រសិល្ប​: ជួសជុល​រោងទង​ខាងត្បូង​ឈៀង​ខាងលិច​ជាប់​នឹង​ជញ្ជាំង​មាន​រូបចម្លាក់​អវតា​លោ​កិ​ស្វរះ ។ ក្នុងនោះ លោកជំទាវ ក៏​បាន​ទិញ​ថ្មបាយក្រៀម​ថ្មី​ជាច្រើន​ដុំ​សម្រាប់​បម្រើ​អោយ​ការងារ​ជួសជុល​នេះដែរ​។​

ជាងនេះទៅទៀត ឥឡូវនេះ លោកស្រី​ក៏​នឹង​ជួយ​កសាង​បន្ទប់ទឹក​និង​បង្គន់​ថ្ម​ស្តង់ដារ​ចំនួន​៨​បន្ទប់​ថែមទៀត​ផង​ដែរ ។ ​​លោក​បន្តថា ៖ ក្នុងនាម​ក្រសួង​វ​ប្បធ​ម៍​និង​វិចិត្រសិល្ប​: លោក​សូម​ឯកភាព ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​សន្តាន​ចិត្ត​សប្បុរស​នេះ​របស់​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ។​

លោក និយាយ​ដែរ​ថា ៖ ចំណែក​ថវិកា​រដ្ឋ​វិញ តាមរយ​:​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: និង​ពី​ថវិកា​លក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​បរទេស​ចូល​ប្រាសាទ​តំបន់​អង្គរ បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​សង្គ្រោះ ទល់​ទ្រ បង់​លេខ​ដុំថ្ម​ចម្លាក់​នានា​។ ​​ដូចជា​ប្រាសាទបន្ទាយឆ្មារ​នៅ​ឃុំ​បន្ទាយឆ្មារ​, ប្រាសាទ​បន្ទាយទ័ព ក្នុង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ ក៏​ទទួលបាន​គម្រោង​នេះដែរ ។​​

ចំណែក​លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ប្រាប់​ថ្ងៃទី​២៥​មីនា​ថា ៖ មួយ​រយះ​ចុងក្រោយ​នេះ ក្រុម​ប្រាសាទ​នៅ​តំបន់​បន្ទាយឆ្មារ​បាន​ទទួល​ការជួសជុល សម្រួល​ថ្ម សម្អាត​ព្រៃ បរិស្ថាន អនាម័យ ធ្វើ​ផ្លូវ​ចូល ស្តារ​ពើក​ក្នុង​កស្សិណ ដាក់​ភ្លើង​បំភ្លឺ​។​ល​។​​

លោក​បន្តថា ៖ ក្នុង​នោះ​ក្រុម​ក​រងារ​នៃ​ប្រាសាទបន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ក្នុង​ឆ្នាំ​២០១៧-២០១៨ ទទួលបាន​ថវិកា​រាប់​ម៉ឺន​ដុល្លារ ពី​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​កម្លាំង​ចម្រុះ​ចូលរួម​ជួយ​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​ការសម្អាត​ពើក​ត្រឹម​នៅ​កស្សិណ​ប្រាសាទ , កាប់ឆ្ការ សម្អាត សម្រួល​ព្រៃ ស្មៅ បន្លា​, កសាង​ផ្លូវ​ខាងក្នុង​ប្រាសាទ​និង​ផ្លូវ​ព័ទ្ធជុំវិញ​កស្សិណ​ខាងក្រៅ​ទំហំ​រាប់មឹុន​ម៉ែត្រ ក្រឡា​។ ​​ក៏​បាន​រៀប​សម្រួល​ដុំថ្ម​ជា​ផ្លូវ​ជូន​ភ្ញៀវ នៅ​ត្រង់​កន្លែង​ឡើង​មើល​ចម្លាក់​ឬ​ថ្ម​ប្រាសាទ​។ បាន​ជួយ​ដាំ​និង​ប៉​ភ្លឺ​ភ្លើង​សូ​ឡា ១១១​ដើម​។ បាន​ជួសជុល​ផ្លូវ​ចូល​ក្នុង​។​

ក្រៅពីនោះ លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក៏​ផ្តល់​ថវិកា​ដល់​សម្រាប់​ជួសជុល កសាង​ថ្មី​នូវ ផ្លូវ​ក្រាល​ដី​និង​ក្រាល​គ្រួស​ចូល​ប្រាសាទ​រណប​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​គឺ ១-​ប្រាសាទ​សំណាង​តា​សុខ​, ប្រាសាទ​ចិញ្ចឹម​ត្រី ប្រាសាទ​យាយ​ជូ ប្រាសាទ​យាយ​គុំ ប្រាសាទ​តា​ណែ​ម ប្រាសាទ​តា​ប្លាំ​ង ប្រាសាទ​តា​អ៊ឹម ប្រាសាទតាព្រហ្ម ។​

ពោល​គឺ​កន្លងមក ផ្លូវ​ចូល​ប្រាសាទ​ទាំងនោះ ជា​ផ្លូវ​រទេះ ផ្លូវ​ថ្មើរព្រៃ ហើយ​ជាទូទៅ​មិនអាច​ធ្វើដំណើរ​បាន​ឡើយ​នៅ​រដូវវស្សា ហើយ ​ឥឡូវនេះ ក្រុមការងារ​សហភាព​សហព័ន្ធ​កម្ពុជា (​សស​យក​) ខេត្ត​បន្ទាយមានជ័យ ក៏​បាន​នឹង​កំពុង​រៀប​បណ្តាញ​ភ្លើង​អគ្គីសនី​ជុំវិញ​ផ្លូវ​នៃ​ប្រាសាទ​ផងដែរ​៕ ​ដោយ ៖ បន្ទាយ​

   

spot_img
×