Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ​នៅ​សណ្ឋាគារ​ហូ​មថោ​ន​ រហូត​មាន​ក្លិនស្អុយ​

spot_img

​​ភ្នំពេញ ​៖ ​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវបាន​ជន​ជាត់​អាមេរិកកាំង​ច្របាច់​ក​សម្លាប់​រហូត​ធំក្លិន​ស្អុយ​ទើប​ដឹង​បង្ក​ជា​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​និង​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​។​

ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​អាទិត្យ ៩​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​បន្ទប់​លេខ​៤០៨ ជាន់​ទី​៤ នៃ​សណ្ឋាគារ​ហូ​ម ថោ​ន​ទីតាំង​លេខ​៣៥​អឺ​០ ផ្លូវ​លេខ​១៧២ ក្រុម​១៩ ភូមិ​៥ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

មន្ត្រី​មាន​សមត្ថកិច្ច​បាន​អោយ​ដឹងថា សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ ​ENEN CAHYTI អាយុ​៤៨​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី កាន់​អត្ត​សញ្ញា​ប័ណ្ណ​ NIK ៣១៧៤០៩៥២០៩ ៧០០០១៧,​ប័ណ្ណ​ពិនិត្យ​សុខភាព​របស់​ឈ្មោះ​ ENEN CAHYTI ចំនួន​មួយ​សន្លឹក​និង​កាត​អេ​ធី​អឹម ចំនួន​៣ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។

ចំណែក​ជនសង្ស័យ ឈ្មោះ FATEEN BILAL ABDUL ភេទ​ប្រុស ៦៧​ឆ្នាំ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ ៥៦១៤៨០៦៦ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ទីតាំង​កើតហេតុ​ខាងលើ (​រត់គេចខ្លួន​បាត់​) ។​

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ឈ្មោះ​ស៊ា​ង ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក​មាន​ជនបរទេស​២​នាក់​(​ស្ត្រី​រងគ្រោះ​និង​ជនសង្ស័យ​) ដោយ​ប្រុស ឈ្មោះ FATEEN BILAL ABDUL ភេទ​ប្រុស ៦៧​ឆ្នាំ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ ៥៦១៤៨០៦៦ និង​ស្ត្រី​រងគ្រោះ បាន​មក​ជួល​ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ ហើយ​ម្ចាស់​សណ្ឋាគារ​បាន​ហ្វូ​តូ​កូ​ពី​តែ​លិខិត​ឆ្លងដែន​លេខ របស់​ជនសង្ស័យ​ទុក ហើយ​ជនសង្ស័យ​ក៏​មិន​ដែល​ហូប​អាហារ​ក្នុង​សណ្ឋាគារ​ទេ គឺ​ចេញ​ទៅ​ខាងក្រៅ​រហូត ។​លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​វេលា​ម៉ោង​៤​រសៀល បុគ្គលិក​សណ្ឋាគារ​ឈ្មោះ ស៊ឹម ហេង ភេទ​ប្រុស​បាន​ចុះ​ពីលើ​មក​ដល់​ជាន់​ទី​៤ ស្រាប់តែ​ធុំក្លិន​ស្អុយ​ចេញពី​បន្ទប់​លេខ​៤០៨ ហើយ​ប្រអប់​សោរ​ខាងក្រៅ​ឃើញ​មាន​គ្រប​គំរប​ដែក​ពី​លើ និង​ចាក់សោរ​ថ្មី​ពី​លើ​សោរ​ទា្វរ​របស់​សណ្ឋាគារ​មិន​ឲ្យ​ចាក់​កើត រួច​ក៏​នាំគ្នា​គាស់​មើល​ទើប​ដឹងថា មាន​មនុស្ស​ស្លាប់​ឡើង​ជះ​ក្លិនស្អុយ ហើយ​ក៏​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង ។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​ក្រោយពេល​មាន​ហេតុការ​ណ៍​ដូច្នេះ​សមត្ថកិច្ច​មូលដ្ឋាន​សហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិច្ឆ័យ​​​​​​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ ដោយយោង​តាម​ការសន្និដ្ឋាន​របស់​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ​ច្របាច់ក បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្តល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×