Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​សុខភាព​ចំនួន ៥ ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់​ថ្នាក់​ជាតិ​

spot_img

​ភ្នំពេញ ​៖ មណ្ឌល​សុខភាព​ចំនួន ៥ ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់​ថ្នាក់​ជាតិ​ពី​លេខ​១-៥ និង​មណ្ឌល​សុខភាព​ចំនួន ១៧ ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់ថ្នាក់​ខេត្ត​លេខ​១​សម្រាប់​ខេត្ត​នី​មួយៗ​។​

​សន្និបាត​សុខាភិបាល​លើក​ទី​៣៩ បាន​ដំណើរការ​បើក​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ក្រសួង អភិបាល​-​រង​នៃ​រាជធានី​-​ខេត្ត​ទាំង​២៥ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​និង​មន្ត្រី​តាម​នាយកដ្ឋាន​នៃ​ក្រសួង​សុខាភិបាល លោក​-​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​២៥ មន្ត្រី​-​បុគ្គលិក​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព​ដែល​ទទួលបាន​ការលើក​សរសើរ​និង​រង្វាន់​មកពី​ខេត្ត​ទាំង​២៥ និង​តំណាង​មកពី​បណ្តា​មន្ទីរ​-​ក្រសួង​នានា សរុប​មាន​ចំនួន​៥១៥​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកែលម្អ​គុណភាព​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់ ជាពិសេស​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យលាភី​ថ្នាក់​ជាតិ​លំដាប់​ថ្នាក់​លេខ​១-៥ និង​លេខ​១​ថ្នាក់​ខេត្ត​ចំនួន​១៧​ខេត្ត​ដែល​បាន​ចូលរួម​កែលម្អ​គុណភាព​សេវា​នៅ​មណ្ឌល​សុខភាព​បាន​ល្អប្រសើរ​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំលឹក​ឲ្យ​បន្ត​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់​គុណភាព​សេវា អនុវត្ត​ក្រម​សីលធ៌​មវិជ្ជាជីវ​:​ត្រឹមត្រូវ បម្រើ​ប្រជាជន​ឲ្យបាន​ល្អ ជាពិសេស​ព្យាយាម​អនុវត្ត​គោលនយោបាយ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​កម្មករ​-​ការិនី ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ព្រមទាំង​មន្ត្រី​សាធារណៈ អតីតយុទ្ធជន និវត្តន៍​ជន ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជនក្រីក្រ ដោយ​រដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ​ជួស តាមរយ​:​កម្មវិធី ប​.​ស​.​ស​. និង​មូលនិធិ​សមធ៌ម​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​កិត្តិយស​ជូន​ពានរង្វាន់ ប័ណ្ណសរសើរ និង​រង្វាន់​ជា​ទូរទស្សន៍​ជូន​ដល់​ជ័យលាភី​មាន​ដូចខាងក្រោម​នេះ​។​

​លោ​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា មណ្ឌល​សុខភាព​ដែល​ទទួលបាន​នូវ​ការលើកសរសើរ​និង​រង្វាន់​មាន​ដូចខាងក្រោម​នេះ ៖
​ក​. ចំណាត់​ថ្នាក់​ជាតិ ៖
១. លេខ​១ គឺ​មណ្ឌល​សុខភាព ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ទទួលបាន​ពានរង្វាន់ ប័ណ្ណសរសើរ និង​ទូ​រ​ទស្សន៌​១​គ្រឿង​
២. លេខ​២ គឺ​មណ្ឌល​សុខភាព បួ​រ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៣. លេខ​៣ គឺ​មណ្ឌល​សុខភាព ភិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៤. លេខ​៤ គឺ​មណ្ឌល​សុខភាព បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិសាត់ ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៥. លេខ​៥ គឺ​មណ្ឌល​សុខភាព ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង ។​

​ខ​. ចំណាត់​ថ្នាក់​ខេត្ត​ដែល​ទទួល​បាន​លេខ​១​ក្នុង​ខេត្ត ទទួលបាន​ប័ណ្ណសរសើរ គឺ​៖
១. មណ្ឌល​សុខភាព ចក្រី​ទីង ស្រុក​កំពត ខេត្ត​កំពត​
២. មណ្ឌល​សុខភាព ផ្អាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​
៣. មណ្ឌល​សុខភាព ស្អាង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​
៤. មណ្ឌល​សុខភាព សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​ក​ញ​ពង់​ឆ្នាំង​
៥. មណ្ឌល​សុខភាព គោគ​ងួន ស្រុក​កំពង់ធំ ខេត្ត​កំពង់ធំ​
៦. មណ្ឌល​សុខភាព សំបួរ ស្រុក​ដូន​កែវ ខេត្តតាកែវ​
៧. មណ្ឌល​សុខភាព ស្លា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​
៨. មណ្ឌល​សុខភាព ស្វាយ​មាស ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​
៩. មណ្ឌល​សុខភាព បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​
១០. មណ្ឌល​សុខភាព ស្រែ​ក្រសាំង ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​
១១. មណ្ឌល​សុខភាព អូរច្រា ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន​
១២. មណ្ឌល​សុខភាព វាល​អង្គ​ពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
១៣. មណ្ឌល​សុខភាព ក្រង់​តេះ សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​
១៤. មណ្ឌល​សុខភាព ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​
១៥. មណ្ឌល​សុខភាព ចំ​បក់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​
១៦. មណ្ឌល​សុខភាព អូរ​ក្រសារ ស្រុក​កែប ខេត្ត​កែប​
១៧. មណ្ឌល​សុខភាព ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ខេត្ត ៣ ដែល​បាន​ស្នើសុំ​មិន​ចូលរួម​ក្នុង​ការប្រឡងប្រណាំង គឺ ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង និង​ខេត្ត​កណ្តាល​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×