Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ដឹង​ទេ​ថា “​កុន​ជ្រូក ឬ​ភាពយន្ត​លំដាប់​ទី​៣” មាន​ប្រភព​ពី​ណា​មក​?

spot_img

កុនជ្រូក ឬភាពយន្តលំដាប់ទី ៣ ​គឺជា​ពាក្យ​ដែល​ចង្អុលបង្ហាញ​ពី​ភាពយន្ត​អាសអាភាស​អាក្រក់ ត្រូវ​បាន​ហាមឃាត់​នៅ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។ ដូច្នេះ តើ​ប្រិយមិត្ត​មាន​ដឹង​អំពី​ឫសគល់​នៃ​ការហៅ​បែបនេះ​ដែរ​ឬទេ​?

​កុន​ជ្រូក​គឺ​គេ​ផ្តោត​សំដៅ​ទៅលើ​ការ​ឲ្យ​តម្លៃ​ថា វា​ពុំ​មែន​ជា​របស់ “​មនុស្ស​” ហើយ​មាន​ប្រភព​ផ្តើមចេញពី​ភាសា​បារាំង​ថា “Cochon” ។ ក្នុង​ភាសា​បារាំង “Cochon” មានន័យ​ថា សត្វ​ជ្រូក ហើយ​វា​ក៏​មាន​អត្ថន័យ​បញ្ឆិតបញ្ឆៀង​មួយទៀត​គឺ​ភាព​គគ្រិច កខ្វក់ បំណង​ចង្អុលបង្ហាញ​ពី​សារធាតុ នៃ​ប្រភេទ​ភាពយន្ត​នេះ​។​

​ក្រោយពី​ដំណាក់កាល​ដែល​រង​ការវាយប្រហារ​ខ្លាំង​ចំពោះ​ភាពយន្ត​អាសអាភាស​ដែល​ឲ្យ​តម្លៃ​ស្មើ​… ជ្រូក ដូច​ពោល​ខាងលើ គេ​បាន​ហៅ​វា​ថា “​ភាពយន្ត​កម្រិត ៣” ប៉ុន្តែ​អ្នកខ្លះ​យល់​ខ្លី​ថា វា​ជា​ការបែងចែក​លំដាប់ថ្នាក់ ដែល​ដំបូង​ឡើយ​ពាក្យ​នេះ​មាន​កំណើត​ចេញពី​ក្រុង​ហុងកុង​។​

​តាមពិត​ទៅ​ការ​ហៅថា​ភាពយន្ត​កម្រិត ៣ ព្រោះតែ​គេ​ចង់​និយាយ​ដល់​តម្លៃ​សីលធម៌​នៃ​ខ្សែភាពយន្ត​ទាំងនេះ​ក្នុងសង្គម ហើយ​តាមរយៈ​នោះ គេ​បាន​ដាក់បញ្ចូល​វា​ទៅក្នុង​បញ្ជីរាយនាម​នៃ​ភាពយន្ត​កម្រិត ៣ ពោល​គឺ​កាត់​បន្ថយ​ការ​បញ្ចាំង​ផ្សាយ ការ​ទស្សនា ឬ​ការហាមឃាត់ ។ វា​ពុំ​មែន​ជា​ការបែងចែក​លំដាប់ថ្នាក់​នៃ​ការថត​ខ្សែភាពយន្ត​នោះឡើយ​៕ លី​សា​

spot_img
×