Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយក៏​ជា​ថ្ងៃ​ដែល​គ្រប់​ការលំបាក​ក្នុង​ការងារ​ត្រូវបាន​ដោះស្រាយ​រួចរាល់​។ លុយកាក់ ទៅ​ឆ្ងាយ​រកបាន​ចំណូល​ច្រើន​។ មនោសញ្ចេតនា គួរ​បើក​បង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​អ្នក​ប្រាថ្នា​ធ្វើ​ជា​គូគាប់​នឹង​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ទោះបី​មាន​ការលំបាក​ដល់​ណា​ក៏​អាច​ឆ្លង​ផុត​បាន​ដោយ​ងាយស្រួល​។ លុយកាក់ មិន​ល្អ​ប្រសើរ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា គួរ​មាន​កម្មវិធី​ណាត់​ជួប​គ្នា​ដ៏​រ៉ូមែ​ន​ទិក ដើម្បី​កម្តៅ​មនោសញ្ចេតនា​រវាង​អ្នក​និង​គូស្នេហ៍​។​

​ឆ្នាំ​ខាល ៖ ការងារ មិន​រីកចម្រើន​ទៅមុខ គួរ​មាន​គំនិត​ច្នៃប្រឌិត​ត​ថ្មី​។ លុយកាក់ គួរ​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នក​មុនៗ​ចាំ​សម្រេចចិត្ត​បោះទុន​វិនិយោគ​។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ពេក ធ្វើឲ្យ​ឥទ្ធិពល​មិន​ល្អ​ដល់​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២៕

​ឆ្នាំ​ថោះ ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​អសកម្ម​ដល់​ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍​ក្នុង​ការងារ​ឡើងវិញ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​សុខភាព​។ មនោសញ្ចេតនា មិន​ត្រូវឲ្យមាន​ទំនាក់ទំន​ង​ជាមួយ​គូស្នេហ៍ ដោយសារ​តែ​អារម្មណ៍​មិន​នឹងនរ​របស់​អ្នក ៕

​ឆ្នាំ​រោង ៖ ការងារ មិនគួរ​លោភលន់ ប្រញាប់ប្រញាល់​ក្នុង​ការងារ​គួរ​ធ្វើ​ដោយ​សន្សឹៗ​។ លុយកាក់ គួរ​ស្វែងយល់ឲ្យ​ម៉ត់ចត់​មុនពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​នោះ​ទើប​មនោសញ្ចេតនា​នៅ​គង់វង្ស​យូរអង្វែង​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​។ លុយកាក់ ថ្ងៃនេះ​អ្នក​ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ប្រថុយប្រថាន​។ មនោសញ្ចេតនា កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ចង់​បំបាក់​អ្នក​ពីក្រោយ​ខ្នង ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ មាន​ឱកាស​បាន​លាភ​។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព​ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​ពី​បំណង​។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ពុំនោះ​ទេ​អ្នកនឹង​ជួប​រឿង​ស៊យ​ទៅវិញ​។ មនោសញ្ចេតនា​កក់ក្តៅ ផ្អែម​ល្ហែម​៕

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ឲ្យជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ការ​ងារ​។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​។ គួរ​រក្សា​ឲ្យមាន​ប្រកា់​ជាប់​ក្នុង​កាបូប​។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំ​រកា ៖ ការងារ​ធ្វើ​អ្វី​ត្រូវ​ដាច់ខាត មិនគួរ​មាន​ភាពស្ទាក់ស្ទើរ​។ លុយកាក់ ល្អប្រសើរ ខំ​ប្រឹងប្រែង​ជាងនេះទៀត នោះ​ប្រភព​ចំណូល​នឹង​កាន់តែ​សម្បូរហូហៀរ​។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ៕

​ឆ្នាំចរ ៖ ការងារ ទទួល​លទ្ធផល​ល្អ​ជាច្រើន​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​ចាយវាយ​មិនដឹង​មុខមាត់​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​ធ្វើឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍​៕

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន ឥទ្ធិពល​ដល់​ការងារ​រួម គួរ​សម្រួល​ផ្លូវចិ​ត្ត​ឲ្យ​ល្អ​។ លុយកាក់ មាន​អ្នក​ជួយ​ឧបត្ថម្ភ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត ទេសចរណ៍​ជាមួយ​គូស្នេហ៍​ឲ្យបាន​ច្រើន ដើម្បី​ថែរក្សា​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​សុភមង្គល៕

spot_img
×