Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Bloomberg​ ៖ មេដឹកនាំកូរ៉េខាងជើង Kim Jong Un ទៅកាន់ប្រទេសចិន យ៉ាងសម្ងាត់?

spot_img

តាម Bloomberg ដែលដកស្រង់ប្រភពច្បាស់ការណ៍ចំនួន ៣ ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទើបធ្វើដំណើរទស្សនកិច្ច ប្រថុចញ៉ុចមួយទៅកាន់ក្រុងប៉េកាំង ហើយនេះគឺជាដំណើរទៅកាន់បរទេសលើកដំបូង បន្ទាប់ពីលោកកាន់អំណាចនៅឆ្នាំ ២០១១។ បណ្តាព័ត៌មានដទៃទៀតអំពីដំណើរទស្សនកិច្ចនេះ បច្ចុប្បន្នមិនត្រូវបានទម្លាយចេញទេ។

មេដឹកនាំកូរ៉េខាងជើង Kim Jong Un

តាមព័ត៌មាន Kyodo ឲ្យដឹងថា មានខ្សែរថភ្លើងពិសេសមួយដែលអាចដឹកលោកគីម ជុងអ៊ុន ធ្វើដំណើរឆ្លងកាត់ទីក្រុងដានដុង ប្រទេស​ចិន ដែលស្ថិតជាប់ព្រំដែនជាមួយកូរ៉េខាងជើង។

មុននោះបណ្តាសណ្ឋាគារដែលស្ថិតនៅជុំវិញតំបន់ស្ពានមិត្តភាពកូរ៉េ-ចិន តភ្ជាប់ជាមួយទីក្រុងដានដុងនោះ បានផ្អាក​សេវាកម្ម​កក់​បន្ទប់​ទុកមុន តាំងពីថ្ងៃ ២៥ ខែមីនាម្លេះ។ នេះអាចជាសកម្មភាពមួយបំណងរារាំងកុំឲ្យមានមនុស្សសំឡឹងឃើញខ្សែរថភ្លើងខាងលើ។

រីឯរដ្ឋធានីប៉េកាំងរថយន្តមួយគ្រឿងពាក់ស្លាកលេខការទូតរបស់ស្ថានទូតកូរ៉េខាងជើង ក៏ត្រូវបានគេប្រទះឃើញកាលពីថ្ងៃ ២៦ ខែ​មីនា នៅតំបន់មហាទីលានប្រជាជនចិន។ ចរាចរណ៍នៅតំបន់នោះក៏ត្រូវបានរឹតបន្តឹងនៅថ្ងៃ ២៦មីនាដែរ ។

ក្នុងពេលជាមួយគ្នានោះឆាណែលទូរសទស្សន៍ Nippon TV បានបញ្ចាំងនូវទិដ្ឋភាពនូវខ្សែរថភ្លើងមួយទៅដល់ក្រុងប៉េកាំងនៅថ្ងៃ ២៦ មីនា ហើយវាស្រដៀងគ្នានឹងខ្សែរថភ្លើងដែលធ្លាប់ត្រូវបានអតីតមេដឹកនាំកូរ៉េខាងជើង Kim Jong-il ឪពុករបស់គីម ជុងអ៊ុន ប្រើប្រាស់​វាធ្វើដំណើរទៅទស្សនកិច្ចក្រុងប៉េកាំងមិនយូរប៉ុន្មានមុនពេលលោកទទួលមរណៈភាព៕ សូយន

spot_img
×