Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន ទទួលបាន​យន្តហោះ​ឈ្លប​យកការណ៍​ទំនើប​របស់​ជប៉ុន ៣​គ្រឿង​

spot_img

​ទាហាន​ហ្វីលីពីន ក្នុង​ពិធី​ទទួល​យន្តហោះ​ឈ្លបយកការណ៍ Beechcraft TC90 ៣​គ្រឿង​របស់​ជប៉ុន នៅ​មូលដ្ឋាន​ទ័ពអាកាស Sangley Point ទីក្រុង Cavite ថ្ងៃទី ២៦ មីនា ។​

​បំណង​បង្កើន​សមត្ថភាព​ដល់ក​ង​កម្លាំង​ទ័ពជើងទឹក ត្រៀម​បម្រុង​ឆ្លើយតប​នឹង​ការ​ប្រឈម​គ្រោះ​គំរាមកំហែង​លើ​សមុទ្រ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ​។ នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ក្រសួង​ការពារជាតិ​ជប៉ុន បាន​ប្រគល់​ឲ្យ​ហ្វីលីពីន នូវ​យន្តហោះ Beechcraft TC90 ឈ្លបយកការណ៍​ធ្លាប់បាន​ប្រើប្រាស់ (​មួយ​ទឹក​) ។​

​ប្រភព​ពី​សារព័ត៌មាន Reuters ឲ្យដឹងថា ការប្រឈមមុខ​ទាំងនោះ​ត្រូវបាន​រដ្ឋមន្ត្រី Lorenzana លើកឡើង​រួមមាន​ទាំង​ការ​ដែល​ចិន​កំពុង​ស្វែងរក​វិធី​ត្រួតត្រា​នៅ​ពាសពេញ​សមុទ្រ​ចិន​ខាងត្បូង​បំពារបំពាន​លើ​អធិបតេយ្យភាព​ស្របច្បាប់​របស់​បណ្តា​ប្រទេស​។ លើសពីនេះ​ទៀត ហ្វីលីពីន​ក៏​កំពុង​ប្រឈមមុខ​នូវ​សុវត្ថិភាព​ចរាចរ​សមុទ្រ​ជាអាទិ៍ ចោរ​សមុទ្រ កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ Sulu ព្រមទាំង​ការជួញដូរ​គ្រឿងញៀន រត់ពន្ធ ។​ល​។​

​តាម​រដ្ឋមន្ត្រី Lorenzana យន្តហោះ​ឈ្លបយកការណ៍​ទាំង​៣ នឹង​បង្កើន​សមត្ថភាព​ប្រមូលផ្តុំ​ព័ត៌មាន​ចារកម្ម​របស់​កងកម្លាំង​យោធា​ជើង​ទឹក​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន Tatsuo Fukuda ដែល​មាន​វត្តមាន​ទទួល​បុគ្គល​នេះ​ឲ្យដឹងថា ក្រុង​តូ​ក្យូ​ត្រៀម​ជួយ​បណ្តា​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើន​សមត្ថភាព​ដើម្បី​កិច្ចការពារ​ចរាចរ​សមុទ្រ​អន្តរជាតិ​នៅក្នុង​តំបន់ ៕ សូ​យ​ន​

spot_img
×