Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កម្ពុជា​ចូលរួម​ប្រជុំ​សមាគម​អគ្គលេខាធិការ​សភា​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​

spot_img

​ភ្នំពេញ​ ៖​ សមាគម​អគ្គលេខាធិការ​សភា ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​The Association of Secretaries General of Parliaments (ASGP) បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​រយៈ​ពេល​បី​ថ្ងៃ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗចំនួន​៥​។​

​លោក ស្រ៊ុន តារា អគ្គលេខាធិការរងរ​ដ្ឋ​សភា​កម្ពុជា បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា​មួយចំនួន ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​ដែរ​។​

​មាន​ប្រធានបទ​សំខាន់ៗ​ចំនួន​៥ ត្រូវបាន​លើក​មក​ជជែក​នៅក្នុង​កិច្ចប្រជុំ ASGP ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។ ប្រធានបទ​ទាំង​៥​នោះ​មាន ទី​១-​ផលប៉ះពាល់​ផ្នែក​សតិអារម្មណ៍​ទៅលើ​សភា​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត ស្តីពី​ការចាកចេញ​ពី​សហគម​អឺរ៉ុប​របស់​អង់គ្លេស ។ ទី​២-​នីតិវិធី​ដំណើរការ​នៅក្នុង​ព្រឹទ្ធសភា​អេស្បាញ ពាក់ព័ន្ធ​មាត្រា ១៥៥.១ នៃ​រដ្ឋធម្មនុញ្ញ ស្តី​ពី​សហគម Catalonia ។ ទី​៣-​ការដាក់​ឲ្យ​អនុវត្ត នូវ​នីតិវិធី​បំពេញ​ការងារ​របស់​ប្រធានាធិបតី​តួ​ក​គី នៅ​ឆ្នាំ​២០១៩ ។ ទី​៤-​ការបង្កើត​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពហុបក្ស ។​

ចំណែក​ប្រធានបទ​ទី​៥ គឺ​ការពិភាក្សា​ទូទៅ​។ កិច្ចពិភាក្សា​លើ​បញ្ហា​ទូទៅ​នេះ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​ជាមួយ​សភា​អំពី​ផែនការ និង​ការរៀបចំ​កម្មវិធី​ការងារ​សភា និង​ការជំទាស់​ទៅនឹង​ទស្សនៈ​របស់​សភា​។ ការពិចារណា​ផ្នែក​ក្រម​សីលធម៌​នៅក្នុង​សេវាសាធារណៈ​។ តួនាទី​របស់​សភា​នៅក្នុង​ការរៀបចំ​សមាសភាព និង​ការបង្កើត​រដ្ឋាភិបាល​។ ការត្រួតពិនិត្យ​រដ្ឋាភិបាល​ដោយ​សភា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×