Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាកាម​ថ្នាក់​អាស៊ាន​និង​តំបន់ ​ធ្វើ​ការកម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​នៅ​ខេត្ត​កំពង់ស្ពឺ​

spot_img

​ខេត្ត​កំពង់ស្ពឺ​ ៖ សិក្ខាកាម​អន្តរជាតិ​បាន​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន និង​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ថ្នាក់​អាស៊ាន និង​ថ្នាក់​តំបន់ ចំនួន​១៨​រូប មកពី​៩​ប្រទេស បាន​អនុវត្ត​ជាក់ស្តែង​នៃ​ការកម្ទេច​គ្រាប់​។​

ក្នុង​ពិធី​កម្ទេច​គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ខេត្ត​កំពង់ស្ពឺ នា ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៨​លោក ឧត្តមសេនីយ៍ឯក កែ​ន សូ​សាវឿន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព តំណាងអោយ លោក នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​ថ្លែងថា “​ក្រោយ​ពី​សិក្ខាកាម អន្តរជាតិ​ថ្នាក់​អាស៊ាន និង​ថ្នាក់​តំបន់ បាន​ហ្វឹកហ្វឺន ២​សប្តាហ៍​កន្លងមកនេះ គឺ​ពួកគាត់​បាន​អនុវត្ត​ជាក់ស្តែង ដោយ​ធ្វើ​បាន​ជោគជ័យ​នៃ​ការកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​”​។ លោក បន្តថា ការកម្ទេច​គ្រាប់​ថ្ងៃនេះ គឺ​បំផ្ទុះ​គ្រាប់​ចំនួន​បី​រណ្តៅ ដែល​មាន​គ្រាប់ ប្រភេទ​ធន់​ធ្ងន់ និង​ប្រភេទ​ធន់​ស្រាល ប្រមាណ​ជិត​១០០​គ្រាប់​។​

លោក បញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល​ជំនាញ​បោសសម្អាត​មីន ថ្នាក់​អាស៊ាន និង​តំបន់ គឺ​មាន​រយៈពេល​១៩​ថ្ងៃ ចាប់ផ្តើម ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ដែល​មាន​បំណង​ផ្តល់​ការគាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព អង្គការសហប្រជាជាតិ និង​អនុវត្ត​តាម​រូបមន្ត​របស់ UNMAS និង​បទពិសោធន៍​ជាក់ស្តែង ដែល​បាន​ដកស្រង់​ផ្ទាល់​ពី​តំបន់ បេសកកម្ម មក​ធ្វើ​សក្ខីកម្ម សម្រាប់​អនុវត្ត​ទាំង​នៅក្នុង និង​ក្រៅប្រទេស​”​។​

លោក កែ​ន សូ​សាវឿន ថ្លែងថា សិក្ខាកាម​១៨​រូប​មក​ពី​ចំនួន​៩​ប្រទេស​នោះ រួមមាន កូ​ឡំប៊ី ម៉ុង​ហ្គោលី ចិន ភូមា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជាមួយ​គ្នា​សិក្ខាកាម​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១០​រូប​ផង​ដែរ​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឺកហ្វឺន​នេះ ដែល​សរុប​ចំនួន​២៨ នាក់​។ ចំពោះ​គ្រូ​ត្រូវ​បង្ហាត់ គឺ​មាន​មកពី បារាំង អាមេរិក អង្គការសហប្រជាជាតិ អាជ្ញាធរ​មីន​កម្ពុជា មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន គណៈកម្មាធិការ​កាកបាត​ក្រហម​អន្តរជាតិ និង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

កាលពីពេល​កន្លង​ទៅ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងថា គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតែ​ជា​បញ្ហា​ប្រឈម​ខ្ពស់ សម្រាប់​បេសកកម្ម​អង្គការសហប្រជាជាតិ ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ និង​បណ្តា​ប្រទេស​នានា ដែល​បន្ត​មាន​ជម្លោះ​ប្រដាប់អាវុធ សម្បូរ​ទៅដោយ​គ្រាប់​កែច្នៃ ដែល​ឆក់​យក​អាយុជីវិត បង្ក ពិការភាព និង​បង្អាក់​ដល់​ការអភិវឌ្ឍន៍​ប្រទេស​។ លោក បន្តថា វគ្គ​ហ្វឹកហ្វឺន​នាពេលនេះ គឺ​ពិតជា​នាំមក​នូវ​ពុទ្ធិ​ថ្មីៗ​ថែម​ទៀត សម្រាប់​បង្កើន​នូវ​សមត្ថភាព ជូន​ដល់​កម្លាំង​មួក​ខៀវ ដែល​មាន​ជំនាញ​ផ្នែក​ដោះមីន​និង​សំណល់​សង្គ្រាម ក្នុង​ការសម្រេច​បេសកកម្ម​ទាំង​ថ្នាក់​ជាតិ និង​សហប្រជា ជាតិ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×