Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លើង​កាមេរ៉ា​ក្នុង​បន្ទប់ទឹក ដើម្បី​ឃ្លាំមើល​កូនតូច បែរ​ជា​ប្រទះ​រឿង​មួយ​ពុំ​នឹក​ស្មាន​ដល់​របស់​… ភរិយា (Video inside)

spot_img

​បុរស​ជា​ប្តី​ម្នាក់ ទើប​មាន​កូនតូច ក៏​តម្លើង​កាមេរ៉ា​ក្នុង​បន្ទប់​ទុក​គ្រាន់​ងាយស្រួល​តាមឃ្លាំមើល​កូន​។ ថ្ងៃ​មួយ​គាត់​ក៏​ត្រួតពិនិត្យ​មើល​រូបភាព​ដែល​កាមេរ៉ា​ថត​ទុក​។​

… អ្វីៗ​គឺ​ហួស​ពី​ការ​ស្មាន ធ្វើឲ្យ​លោក​ឡើង​បះសក់​ច្រូង​តែម្តង​! ព្រោះ​គាត់​ឃើញ​ក្នុង​នោះ ថត​ឃើញ​រូបភាព​ភរិយា​ខ្លួន​ដេក​លើ​កម្រាលព្រំ ភ្នែក​ចំណាំង​ចេញ​ពន្លឺ​ចិញ្ចាច ហើយ​ខ្លួន​របស់​គាត់​ចេះ​តែ​រំកិល​ទៅមុខ ហាក់​មាន​អ្វី​… ទាញ​។​

​ទង្វើ​របស់​ភរិយា​នេះ ធ្វើឲ្យ​លោកព្រឺ​ឆ្អឹងខ្នង​ខ្ញា​ក​… ប៉ុន្តែ​ក្រោយពី​សាកសួរ​ហេតុផល​ពី​សំណាក់​ភរិយា​ទើប​ដឹងថា ៖ “​ឱ ! ប្រពន្ធ​ខ្ញុំ​អើយ​” ។​

​តាមពិត​ទៅ​គឺ​ភ្នែក​របស់​គាត់​ចំណាំង​បែបនេះ​ក្នុង​ស្បៃ​ងងឹត​វា​បណ្តាល​មកពី​ប្រតិកម្ម​ពេល​សំឡឹង​ចំ​កាមេរ៉ា​។ រីឯ​ទង្វើ​ដេក​រំកិល​ខ្លួន​នោះ​គឺ​ដោយសារ​កូន​តូច​ឲ្យតែ​ឃើញ​គាត់​ចេញ​ពី​បន្ទប់​នោះ​វា​ស្រែកយំ​ខ្លាំងៗ​ភ្លាម ដោយ​ខ្លាច​រំខាន​ដំណេក​ប្តី​។ ហេតុនេះ​គាត់​បង្ខំចិត្ត​ត្រូវ​ដេក​រំកិល​ពេល​ចលនា​ចេញ​ទៅ​ក្រៅ​… បន្ទប់ ។​

​ពុទ្ធោ​អើយ ! ប្រពន្ធ​និង​ម្តាយ ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​និង​កូន​ខ្ញុំ ៕​ ចន្ទ្រា

spot_img
×