Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អឺរ៉ុប និង​អា​មេ​រិច រួមដៃគ្នា​ចាត់ការ រុស្ស៊ី ជុំវិញ​ការបំពុល​អតីត​អ្នក​ស៊ើបការណ៍​ម្នាក់​

spot_img

សហរដ្ឋ​អា​មេ​រិច និង​សហភាព​អឺរ៉ុប​បាន​រួមដៃគ្នា បណ្តេញ​អ្នកការទូត​រុស្ស៊ីជាច្រើន​នាក់​ចេញ ដើម្បី​រួមគ្នា​ឆ្លើយតប​ទៅនឹង​សកម្មភាព​បំពុល​អតីត​អ្នកស៊ើប​ការណ៍​របស់​អង់គ្លេស ដែល​អង់គ្លេស​​សន្និដ្ឋានថា ប្រទេស​រុស្ស៊ីជា​អ្នក​នៅ​ពីក្រោយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​​អង្គារ​នេះ​។​

​ប្រទេស​ជាង ២០​បាន​ចូលរួម​ជាមួយនឹង​ចក្រភព​អង់គ្លេស ដោយ​បាន​ធ្វើ​ការបណ្តេញ​អ្នកកា​ទូត​រុស្ស៊ី​ច្រើនជាង ១០០​នាក់​ចេញពី​ប្រទេស​។​

​ចំណែក​ប្រទេស​រុស្ស៊ី​វិញ ប្តេជ្ញា​ថា​នឹង​ធ្វើការ​សងសឹក​ចំពោះ​ទង្វើ​របស់​អា​មេ​រិច និង​ប្រទេស​អឺរ៉ុប​។​

​ជាមួយគ្នានេះដែរ រុស្សី​បាន​បដិសេធ​នា ខ្លួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហា​រលើ អតីត​អ្នកស៊ើប​​ការណ៍​ឲ្យ​អង់គ្លេស ដែល​ជា​ជនជាតិ​រុស្សី ឈ្មោះ Sergei Skripal និង​កូនស្រី​របស់​គាត់​ឈ្មោះ Yulia​។​​ អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​ដាក់​ថ្នាំ​បំពុល នៅក្នុង​ទឹកដី​ប្រទេស​អង់គ្លេស ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​​ក្នុង​​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ស្ថានភាព​ស្ថិតក្នុង​ស្ថានភាព​នឹងនរ នៅក្នុង​មន្ទីរពេទ្យ​។​

​មេដឹកនាំ​សហភាព​អឺរ៉ុប កាល​ពី​សប្តាហ៍មុន បានបញ្ជាក់​ថា រុស្ស៊ីទំនងជា​អ្នក​នៅ​ពីក្រោយ​ការ​វាយ​​ប្រហារ​ដោយ​ថ្នាំ​បំពុល​នោះ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកស្រី Theresa May បាន​ថ្លែងថា “​របប​ប្រធានាធិបតី ពូ​ទីន កំពុង​​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រឆាំងនឹង​តម្លៃ និង​ផលប្រយោជន៍​រួមរប​ស់​ពួក​យើង​”​៕ សុភ័ក្ត្រ

spot_img
×