Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​ស្នើ​ច្បាប់​ដាក់ទោស​អ្នកចេញ​ព័ត៌មាន​ក្លែងក្លាយ រហូតដល់ ១០​ឆ្នាំ​

spot_img

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ស្នើ​ច្បាប់​ថ្មី​មួយ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការចេញផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​​អ្នកប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​ធនាគារ​រហូតដល់ ១០​ឆ្នាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​បើ​តាម​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ អ្នក​ធ្វើ​ខុស​អាច​ប្រឈម​នឹង​គុក ឬក៏​ការផាកពិន័យ​ចំនួន ១២៨.០០០​ដុល្លា​អា​មេ​រិច ឬក៏​ត្រូវ​ជាប់គុក​ផង និង​ត្រូវ​ផាកពិន័យ​ផង​។​

​ច្បាប់​ថ្មី​នេះ​កំពុងស្ថិត​នៅ​ក្នុង​រដ្ឋសភា​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ច័ន្ទ​។ ការស្នើច្បាប់​នេះ​របស់​រដ្ឋាភិបាល បាន​​កើតឡើង​មុនពេល​ការបោះឆ្នោត ដែល​នឹង​ចូលមក​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​អ្នក​រិះគន់​បាន​ហៅ​ការស្នើច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ថា ជា​ការប៉ុនប៉ង​ដោយ​អាជ្ញាធរ ក្នុង​ការបង្ក្រាប​​ទៅ​នឹង​មតិផ្ទុយ​នឹង​រដ្ឋាភិបាល​។​

​បើតាម​សេចក្តីស្នើច្បាប់​ដដែល ពាក្យ​ថា​ព័ត៌មាន​ក្លែងក្លាយ​មានន័យ​ថា ជា​ព័ត៌មាន ទិន្នន័យ និង​របាយការណ៍ ដែល​មិន​ពិត​ទាំងស្រុង ឬ​មួយ​ផ្នែក​។​

​អ្នកសរសេរ​ថ្លុក អ្នកប្រើប្រាស់​បណ្តាញ​សង្គម​… ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ច្បាប់​នេះ​ផង​ដែរ​៕ សុភ័ក្ត្រ​

spot_img
×