Sunday, September 19, 2021

សែន​រន្ធត់​ណាស់​! នារី​ម្នាក់​កំពុង​ឈប់​ម៉ូតូ​រង់ចាំ​ភ្លើងស្តុប​សុខៗ ស្រាប់តែ​រថយន្ត​១​គ្រឿង​បើក​លឿន​ដូច​ហោះ បុក​ពីក្រោយ​ផ្លោងយ៉ាង​សាហាវ (​មាន​វីដេអូ​)

​នេះ​ជា​ខណៈពេល​ដ៏​មហា​សែន​រន្ធត់​មួយ ដែល​ស្ត្រី​វ័យក្មេង​ម្នាក់ បាន​ត្រូវ​ផ្លោង​លើ​អាកាស និង​ធ្លាក់​ដេក​ស្តូកស្តឹង​នៅលើ​ដងផ្លូវ បន្ទាប់ពី​នាង​ត្រូវបាន​រថយន្ត​១​គ្រឿង​បើក​លឿន​ដូច​ហោះ មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ដ៏​ខ្លាំងក្លា ខណៈ​នាង​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​នៅ​ផ្លូវ​ប្រសព្វ​ដាច់ស្រយាល​មួយកន្លែង​នៃ​ជាយក្រុង​បាងកក ប្រទេស​ថៃ ។​

​យោងតាម​ប្រភពព័ត៌មាន​មួយ​របស់​ថៃ បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅពេលដែល​នារី​ជិះ​ម៉ូតូ​ស្កូ​ប​ពី​១​គ្រឿង កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប ធ្វើដំណើរ​ទៅកាន់​ផ្ទះ​របស់​នាង និង​ត្រូវ​រថយន្ត Nissan ទំនើប​១​គ្រឿង​ដែល​បើក​បោះពួយ​យ៉ាង​លឿន មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​មនុស្ស​ប្រុសៗ​១​ក្រុម​ឈប់​ម៉ូតូ​ឈរ​ជជែក​ជុំៗ​គ្នា នៅ​ចំណុច​ភ្លើងស្តុប​នោះ ខណៈ​នារី​រងគ្រោះ​ក៏​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្បែរ​នោះ​ផងដែរ ។ ប៉ុន្តែ ភ្លាមៗ​នោះ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​បោះពួយ​យ៉ាង​លឿន មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​នាង​ហោះ​ផ្លោង​ទៅលើ​លើ​អាកាស​យ៉ាង​សាហាវ​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។ ខណៈពេល​នោះ មួកសុវត្ថិភាព និង​ម៉ូតូ​របស់​នាង បាន​ខ្ទាត​ចេញ​ដាច់ដោយឡែក​ពីគ្នា​រាប់​ម៉ែត្រ រីឯ​នាង​បាន​ធ្លាក់​ទៅនឹង​ដី​ដេក​ស្តូកស្តឹង ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ហើយ​ស្លុតរន្ធត់ គិតថា​នាង​ប្រាកដជា​គ្មាន​សង្ឃឹម​នៅ​រស់រានមានជីវិត​ឡើយ ។​

​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង សាក្សី​នៅ​កន្លែងកើតហេតុ​ក៏បាន​ខ្នះខ្នែង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ Nong Bua Lamphu ជាមួយ​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង ។​

​ចំណែក​អ្នកបើករថយន្ត​បង្ក ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Wanpasorn Lalakul ។ នាង​បាន​និយាយថា នាង និង​ស្វាមី បាន​កំពុងធ្វើដំណើរ​វិលត្រឡប់​ទៅផ្ទះ​វិញ​ពី Udon Thani ។ ប៉ុន្តែ នៅពេល​ហេតុការណ៍​ដ៏​រន្ធត់​បានកើត​ឡើង ដោយសារតែ​រថយន្តរ​បស់​ពួកគេ​ជាន់​ហ្វ្រាំង​ពុំ​ស៊ី ។​

​នារី​រងគ្រោះ​ដែល​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Pattapon Poynuk អាយុ ២៣ ឆ្នាំ គឺជា​គិលានុបដ្ឋាយិកា ។ ទោះយ៉ាងណា ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា ស្ថានភាព​របួស​របស់​អ្នកជំងឺ​នៅពេលនេះ បានល្អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាង​១​ខែ ៕ ចន្ទី