Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុក​ឡប់​គ្រឿង​បង្ខំ​កូនប្រុស​អាយុ​៩​ខែ​ជក់បារី និង​ឲ្យ​ប្រពន្ធ​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គម លទ្ធផល​…

spot_img

​បុរស​ជា​ឪពុក​គ្មាន​ការទទួលខុសត្រូវ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​បង្ខំ​ឲ្យ​កូនប្រុស​អាយុ ៩ ខែ របស់ខ្លួន​ជក់បារី និង​ថតរូប​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម ។

​ប៉ូលីស​នៅ​កោះ Madura ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រទះឃើញ​រូបភាព​ដ៏​រន្ធត់ចិត្ត​នេះ និង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ឪពុក​រូបនេះ​ភ្លាមៗ ខណៈ​ប្រពន្ធ​របស់គាត់​ដែលជា​អ្នក​ថតរូប បាន​រួច​ផុតពី​ការចាប់ខ្លួន ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ជា​ឪពុក​រូបនេះ ដែលមាន​ឈ្មោះថា Muzammil អាយុ ៣៦ ឆ្នាំ បាន​និយាយថា រូបគាត់​បានគិត​ថា​វា​ជា​សកម្មភាព​លេងសើច​ប៉ុណ្ណោះ ចំពោះ​ការដាក់​ដើម​បារី​ចូលទៅក្នុង​មាត់​កូនប្រុស ។ ហើយ​គាត់​បន្ទាប់មក ក៏បាន​ឲ្យ​ប្រពន្ធ​របស់គាត់​ឈ្មោះ Ummu Slamah អាយុ ១៨ ឆ្នាំ ថត​រូបភាព​បង្ហោះ​ឡើង​អន​ឡាញ​ទៅ ។​

​ទោះយ៉ាងណា បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក នោះ​ពុំមាន​ការចោទប្រកាន់​ឲ្យ​ជាក់លាក់ នៅក្នុង​ច្បាប់​ឥណ្ឌូនេស៊ី​ទេ ចំពោះ​ទង្វើ​លើកទឹកចិត្ត​កុមារ​ឲ្យ​ជក់បារី ។ ប៉ុន្តែ បុរស​ជា​ឪពុក​រូបនេះ​នឹង​អាច​ជាប់ពន្ធនាគារ ៦ ខែ ស្ថិតក្នុង​ក្រោម​ច្បាប់​ការពារ​កុមារ ៕ ចន្ទី​

spot_img
×